ក្រចេះ៖សមត្ថកិច្ចនគរបាលស្រុកសំបូរសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្បាលដំរីបានចុះចាប់ម្ចាស់ផ្ទះដែលផ្តល់ទីតាំងបើកលេងល្បែងអាប៉ាង និងរឹបអូសបានវត្ថុតាងមួយចំនួននៅក្នុងភូមិស្រែស្បូវឃុំក្បាលដំរីស្រុកសំបូរកាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថាកម្លាំងជំនាញស្រុកនិងកម្លាំងនគរបាលប៉ុស្តិ៍ក្បាលដំរីបានចុះបង្ក្រាបល្បែងស៊ីសងប្រភេទអាប៉ោងនិងឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ឈ្មោះហេនចន ភេទប្រុស អាយុ៣៨ឆ្នាំ ដែលមានទីលំនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ។
អ្នកញៀនល្បែងក្រៅពីនេះបានរត់គេចខ្លួនបាត់អស់។ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន-អាគុយចំនួន២(40MD)-អាប៉ោងចំនួនមួយ-លុយ២៦៣.០០០រៀល-ហានតោចំនួនមួយ-ផ្តិលចំនួន០១ អំពូលភ្លើងមួយ-ម៉ូតូម៉ាកស្មាស់រេវ៉ូពណ៌ខ្មៅចំនួនមួយគ្រឿង-ម៉ូតូអាសង់គូទស្វិតចំនួនមួយគ្រឿង-ម៉ូតូវេវអេសចិនមួយគ្រឿង-និងម៉ូតូយ៉ាម៉ាហាចិនមួយគ្រឿង។
បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលដំរីនិងជនដែលឃាត់ខ្លួនសម្ថកិច្ចចាត់ការបន្ត៕