កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ ឃាត់​រថយន្ត​១​គ្រឿង និង​រឹបអូស​ឈើ​ជាង​៨​ម៉ែត្រគូប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2017 ក+ ក-

​ក្រចេះ​៖លោក បញ្ចៈ សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ចំនុច​ហាង​បាយ​ចំនួន ២​កន្លែង​ផ្សេងគ្នា រឹបអូស​បាន​ឈើ​អារ​សសរ​ប្រមាណ​ជា ៨០​ដើម និង​ឃាត់​រថយន្ត​សាំង​យ៉ុង​មួយគ្រឿង ខណៈ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន ។ ប្រតិបត្តិ​ការណ៍​នេះ គឺធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី ថ្ងៃទី​០៨ ខែ​មីនា ឆ្នាំ​២០១៧ ឋិត​នៅ​ចំនុច​ក្រោម​សួន​ស្នេហ៍​ថ្មបាំង ក្នុង​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។​
​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​ការណ៍​បង្ក្រាប​នោះ បាន​ចុះ​នៅ​ទីតាំង​ចំនួន ២​គោលដៅ គឺ​នៅ​ចំនុច​ហាង​បាយ យីហោ យូ​អ៊ី និង​នៅ​ហាង​បាយ ដែលមាន​យីហោ អូន​នាង រឹបអូស​បាន​ឈើ​អារ​ក្រហម​ប្រភេទ​លេខ​១ សសរ​ជ្រុង ចំនួន ៨០​ដើម នឹង​រថយន្ត​សាំង​យ៉ុង​មួយគ្រឿង គ្រា​ដែល​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ ។​
​ខណៈដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​សំណាក់​លោក បញ្ចៈ សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ជាក់ស្ដែង ក៏​ផ្ទុះ​កើតមាន​ការរារាំង នឹង​ច​រិ​ក​កាង​បទល្មើស​ព្រៃឈើ​យ៉ាងខ្លាំង​ពី​សំណាក់​ម្ចាស់​ហាង​ស្រី​បាយ ដែលមាន​យីហោ យូ​អ៊ី ដោយ​បញ្ចេញ​កាយវិកា​ច្រងេងច្រងាង​ដាក់​ទៅលើ​សមត្ថកិច្ច គ្រានោះ​សមត្ថកិច្ច​ក៏បាន​ដាក់​ខ្នោះ​ភ្លាមៗ​ដើម្បី​សម្រួល​ដល់​ក្រុមការងារ​ក្នុងការ​បង្ក្រាប ។ ដោយមាន​ការសុំ​ការលើកលែង​ពី​ក្រុមគ្រួសារ ស្ត្រី​ម្ចាស់​ហាង​បាយ​យីហោ យូ​អ៊ី ក៏ត្រូវ​បាន​ដោះលែង​ឲ្យ​រួចខ្លួន​វិញ ។​
​ក្រោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ បង្ក្រាប​ឃាត់​រថយន្ត​បាន​មួយគ្រឿង និង​រឹបអូស​បាន​ឈើ​អារ​ប្រភេទ​សសរ​ជ្រុង​ជាច្រើន​ដើម មន្ត្រី​នា​ញ​រដ្ឋបាល​ព្រៃឈើ​ក៏បាន​ដឹកជញ្ជូន​យកមក​រក្សាទុក និង​វាស់វាង​នៅ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សា​រ ។​
​លោក ម៉ី វុទ្ធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ បាន​បញ្ជាក់ថា ឈើ​ទាំងនោះ​មាន​ចំនួន ៨០​ដើម ជា​ប្រភេទ​ឈើ​សសរ​ជ្រុង ស្មើនឹង​ជាង ៨​ម៉ែត្រគូប​៕

17230351_1843348205903741_1676637526_o17230201_1843348152570413_1509038868_o17200591_1843348179237077_586262809_o17200284_1843348162570412_1654865624_o17200265_1843348129237082_34196840_o17175937_1843348109237084_719950143_o