បំផ្ទុះ​គ្រាប់បែក​ក្នុង​រោងការ​សម្លាប់​មនុស្ស​២៦​នាក់ និង​២៤​នាក់​របួស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 March, 2017 ក+ ក-

​បា​កដាដ​៖​អាជ្ញាធរ​អ៊ីរ៉ាក់​និយាយថា មនុស្ស​យ៉ាងហោចណាស់​២៦​នាក់​បាន​ស្លាប់ និង​២៤​នាក់​ផ្សេងទៀត​បាន​រងរបួស បន្ទាប់ពី​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដ៏​អាក្រក់​ពីរលើក​នៅក្នុង​ពិធីមង្គលការ​មួយ​ស្ថិតនៅ​ភាគ​ខាងជើង​ខេត្ត Salahudin​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួរ​។​
​ការវាយប្រហារ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​យប់​ថ្ងៃ​ពុធ​ដោយ​ក្រុម​ជន​សកម្មប្រយុទ្ធ​បាន​បំផ្ទុះ​គ្រាប់បែក សម្លាប់​ខ្លួនឯង​នៅ​ពិធីមង្គលការ​ក្នុងភូមិ Hajjaj ស្ថិតនៅ​ចំងាយ​១៨៥​គីឡូម៉ែត្រ​ពី​រដ្ឋធានី​បា​កដាដ​។ ទន្ទឹម​នោះ​ជន​បំផ្ទុះ​អត្តឃាត​ទី​បី​ក៏​បម្រុង​សំរុកចូល​ក្នុង​រោងការ​ផងដែរ ក៏ប៉ុន្តែ​គ្រាប់បែក​បែរជា​ផ្ទុះ មុនពេល​ចុច​បំផ្ទុះ​។
​ទោះជា​យ៉ាងណា​រហូតមក​ដល់ពេលនេះ​ពុំទាន់​មាន​ក្រុម​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​នៅឡើយ​ទេ ប៉ុន្តែ​ក្រុម​សកម្មប្រយុទ្ធ ISIS តែងតែ​ដឹកនាំ​សកម្មភាព​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ប្រឆាំងនឹង​កងកម្លាំង​រដ្ឋាភិបាល និង​ប្រជាជន​ស៊ីវិល នៅ​អ៊ីរ៉ាក់​​៕

fn-2017-03-09-17-24-30-0