លោកស្រី ផាក គឺ​ន​ហេ ត្រូវបាន​ដកចេញ​តំណែង​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 March, 2017 ក+ ក-

​សេ​អ៊ូ​ល​៖​ទីបំផុត​លោកស្រី ផាក គឺ​ន​ហេ ត្រូវបាន​តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​សុក្រ​នេះ​ចេញ​សាលក្រម​សម្រេច​ទម្លាក់​ចេញពី​តំណែង​ប្រធានាធិបតី​ជា​ផ្លូវការ​ហើយ ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ​នយោបាយ ឆ​យ ស៊ូ​ន​ស៊ី​ល ខណៈដែល​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នឹង ត្រូវធ្វើឡើង​នៅ​៦០​ថ្ងៃ​បន្ទាប់​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​ចេញផ្សាយ​នៅមុននេះ​បន្តិច​។​
​គួរ​បញ្ជាក់ថា លោកស្រី ផាក គឺ​ន​ហេ បាន​កាន់តំណែង​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ចាប់តាំងពី​ឆ្នាំ​២០១២​មក ហើយ​ត្រូវ​សភា​កូរ៉េខាងត្បូង​បាន​បោះឆ្នោត​ទម្លាក់​ចេញពី​តំណែង​កាលពី​ខែធ្នូ​កន្លងទៅ ដោយសារតែ​រឿងអាស្រូវ​ពុករលួយ​នយោបាយ​ដោយ​លោកស្រី​អនុញ្ញាតឱ្យ​មិត្តភក្តិ​រាប់អាន​គ្នា​ជាង​៤០​ឆ្នាំឈ្មោះ ឆ​យ ស៊ូ​ន​ស៊ី​ល លូកដៃ​ចូលក្នុង​កិច្ចការរដ្ឋ និង​ប្រើ​អំណាច​ប្រធានាធិបតី​ដើរ​រៃអង្គាសប្រាក់​ពី​បណ្ដា​ក្រុមហ៊ុន​ធំៗ​នៅ​កូរ៉េខាងត្បូង​៕

fn-2017-03-10-09-33-16-0