អភិបាល​រាជធានី​ភ្នំពេញ ប្រកាស​ប្តឹង​គណបក្ស​សង្គ្រោះ​ជាតិ​រឿង​សារ​នយោបាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានប្រកាស​ជា​សាធារណ​ថា លោក​នឹង​ប្តឹង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តុលាការ ទាក់ទង​ការប្រើ​ពាក្យស្លោក​គោលនយោបាយ ដោយបាន​ចោទ​មកលើ​មេឃុំ​-​ចៅសង្កាត់​ថា «​បម្រើ​បក្ស​» ។ លោក​បញ្ជាក់ថា លោក​ព្រម​ទទួលយក​នូវ​ញត្តិ​ថ្កោលទោស​របស់​គ្រប់​ចៅសង្កាត់​ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​ឲ្យ​គណបក្សប្រឆាំង ដក​នូវ​ពាក្យស្លោក​របស់ខ្លួន​ចេញ​វិញ ។​
​លោក​អភិបាល​ថ្លែង​ដូច្នេះ នៅក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ស្ពានបេតុង ឡុង ឈិន និង​ស្ថាបនា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ស្ថិតនៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៧​នេះ ។​
​លោក ប៉ា សុជាតិ​វង្ស បាន​សង្កត់ធ្ងន់ថា ប្រសិន បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ដក​ពាក្យ​ស្លាក​នោះ​ចេញ​ទេ ខ្ញុំ​នឹង​ប្តឹងទៅ​តុលាការ ដើម្បី​រក​យុត្តិធម៌​ជូន​ក្រុមប្រឹក្សា​សង្កាត់ ។ លោក​បន្តថា រឿង ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ ពាក្យ​នេះ​គួរតែ​ដូរ​គោលនយោបាយ​ចេញទៅ ក្រុមប្រឆាំង​ចូលចិត្ត​តែ​ឃោសនា​ប្រជាភិថុតិ​អញ្ចឹង៕

fn-2017-03-10-09-43-55-0