ប៉េកាំង៖កាលពីម្សិលមិញអាកាសចរណ៍ប្រតិបត្តិការណ៍របស់ចិនបានសម្រេចកាត់បន្ថយចំនួនហោះហើររវាងចិន និងកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងត្បូងប្រកាសពីគម្រោងរៀបចំប្រព័ន្ធការពារមីស៊ីលដែលររដ្ឋាភិបាលទីក្រុងប៉េកាំងតែងតែជំទាស់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តាមគេហទំព័ររបស់ក្រុមហ៊ុនចិនគឺក្រុមហ៊ុន China Eastern Airlines Corp Ltd និង Spring Airline Co Ltd បានប្រកាសឈប់លក់ សំបុត្រទេសចរណ៍ នៅពាក់កណ្តាលសប្តាហ៍ក្រោយ សម្រាប់ការហោះហើរចិន និងកូរ៉េខាងត្បូង។ ទោះយ៉ាងណាក្រុមហ៊ុនទាំងពីរមិនបានបញ្ជាក់លម្អិតពីមូលហេតុដែលឈប់សហការជាមួយក្រុមហ៊ុនកូរ៉េខាងត្បូងនោះទេ។
វិធានការរបស់ចិននេះ ជាគំរាមមួយដល់ការផ្តល់សេវា និងវិស័យទេសចរណ៍របស់កូរ៉េខាងត្បូង ដែលមានការពឹងផ្អែកខ្លាំងលើសេដ្ឋកិច្ចរបស់ចិន ហើយកូរ៉េខាងត្បូងបាននិយាយថា ពួកគេពិចារណាដាក់ករណីនេះប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក៕