កម្ពុជា​-​វៀតណាម​បើក​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ស្ដីពី​បញ្ហា​ព្រំដែន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កម្ពុជា និង​វៀតណាម បាន​បើកប្រជុំ​លើក​ទី​៩ ស្តីពី កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ រវាង​បណ្តា ខេត្ត​ជាប់​ព្រំដែន និង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ កម្ពុជា​-​វៀតណាម លើក​ទី​១៥ ស្តីពី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ដ្រ និង​បច្ចេកទេស ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១៣ ដល់​១៥ ខែមីនា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ភ្នំពេញ​។​
​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​កិច្ចប្រជុំ​នេះ ជា​កិច្ចប្រជុំ​ថ្នាក់ឧត្ដម​មន្ត្រី ដោយ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក អ៊ុង ស៊ាន រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ភាគី​វៀតណាម​ដឹកនាំ​ដោយ​លោក DANG Dinh Quy អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម​៕

d2972550fecd9ddb3c2b6c40ed76d2c4