ហាណូយ៖អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh ថ្លែងកាលពីម្សិលមិញថា វៀតណាមប្រឆាំងដាច់អហង្ការ និងទាមទារឲ្យចិនគោរពច្បាប់អន្តរជាតិឈប់ឲ្យនាវាដឹកអ្នកដំណើរចូលទៅដែនទឹកដែលជាដែនអធិបតេយ្យរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោកបន្តថា សកម្មភាពនេះគឺបំពានយ៉ាងខ្លាំងលើដែនអធិបតេយ្យភាពវៀតណាម និងបំពានលើច្បាប់អន្តរជាតិ ហើយឈប់ធ្វើសកម្មភាពរបៀបនេះលើកក្រោយទៀត។
នាវាដឹកអ្នកដំណើរកំសាន្តរបស់ចិនមួយគ្រឿង ផ្ទុកមនុស្សជាង៣០០នាក់ ធ្វើដំណើរទៅតំបន់មានជម្លោះ នៅកោះប៉ារ៉ាសែល កាលពីដើមខែមីនានេះ។
គួរបញ្ជាក់ថា ចិនអះអាងថា សមុទ្រចិនខាងត្បូងដែលសំបូរទៅដោយធនធានធម្មជាតិគឺ៩០% ជារបស់ខ្លួន។ ចំណែកវៀតណាម ប្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង តៃវ៉ាន់ ក៏អះអាងថា ពួកគេមានចំណែកនៅទីនោះដែរ៕