បុគ្គលិក​អគ្គិសនី​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​នៅលើ​បង្គោល​ភ្លើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2017 ក+ ក-

​ខេត្តសៀមរាប​៖​បុរស​ជា​បុគ្គលិក​អគ្គិសនី​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​នៅលើ​បង្គោល​ភ្លើង ខណៈ​ឡើង​ត​ភ្ជាប់​បណ្តាញ​ដោយ​ខុស​បច្ចេកទេស ដែល​ករណីនេះ​កើតឡើង​កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ នៅ​ម្តុំ​ផ្លូវលំ វត្ត​ជីក្រែង​។​
​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ជា សុខ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​ធំ​ឃុំ អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ឡើង​ត​ចរន្តអគ្គិសនី​នៅលើ​បង្គោល​ភ្លើង ចំណុច​ផ្លូវលំ វត្ត​ជីក្រែង ដោយ​ត​ខុស​បច្ចេកទេស​ក៏បាន​ឆក់​ស្លាប់​នៅលើ​បង្គោល​ភ្លើង​តែម្តង​។​
បច្ចុប្បន្ន​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

17203168_1845338395740317_8132062776190328548_n17156260_1845338419073648_6113478033489729317_n