លោក សុខ អាន ត្រូវបាន​ព្រះរាជទាន​គោរមងារ​ជា «​សម្តេច​វិបុល​បញ្ញា សុខ អាន​»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧​នេះ បាន​ត្រាស់បង្គាប់​តែងតាំង ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យមាន​គោរមងារ​ជា «​សម្តេច​វិបុល​បញ្ញា សុខ អាន​»​។​
​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ បាន​បញ្ជាក់ថា សម្តេច​វិបុល​បញ្ញា សុខ អាន ជា​អ្នកដឹកនាំ​បាន​ចូលរួម​ដឹកនាំ​ប្រជាជាតិ​កម្ពុជា តាម​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ឆ្នាំ​១៩៩៣ កសាងបាន​នូវ​សន្តិភាព​ជាតិ ឯកភាព​ជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍ​ជាតិ លើ​គ្រប់​វិស័យ ការពារ​លទ្ធិប្រជាធិបតេយ្យ និង​មាន​ស្ថិរភាព​សន្តិសុខ​សង្គម​បានល្អ​ប្រសើរ ព្រមទាំង​រក្សា និង​ការពារ​បាន​នូវ​ឯករាជ្យ​ជាតិ និង​បូរណភាព​ទឹកដី ក្រោម​កិច្ចដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន​។​
​សម្តេច​វិបុល​បញ្ញា សុខ អាន ក៏​ជា​អ្នកដឹកនាំ​មាន​ស្វាមីភក្តិ​ចំពោះ​រាជបល្ល័ង្គ ការពារ និង​គោរព​ព្រះពុទ្ធសាសនា ការពារ​យុត្តិធម៌​សង្គម ដើម្បី​និរន្តរភាព​រាជានិយម នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

20161224_DPMSA_1471fn-2017-03-13-19-27-12-0