ប្រកាសចូលកាន់តំណែង​​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2017 ក+ ក-

​ដោយ​៖​វិធិ​ន​
​ក្រចេះ​៖​សាលាដំបូង​ខេត្តក្រចេះ បានរៀបចំ​ពិធី​ប្រកាស​តែងតាំង និង​ចូលកាន់​មុខ តំណែង​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៧​នេះ ក្រោម​អធិបតីភាព​លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គ​ចៅ ក្រម ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្នុង​ខេត្ត ជាច្រើន​នាក់​ចូលរួម​ផងដែរ​។
​ការប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង ខេត្តក្រចេះ​នាពេលនោះ លោក កេ​ត សុជាតិ អតីត​ព្រះរាជអាជ្ញា​នៃ​អយ្យា​ការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ត្រូវ​ចូលកាន់​តំណែង​ថ្មី ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ ជំនួស​លោក ទី សុវណ្ណ​ថា​ល អតីត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ ត្រូវ​ផ្ទេរ​ភារ កិច្ច​ទៅកាន់​ព្រះរាជអាជ្ញា​នៃ​អយ្យា​ការ​អម​សាលាដំបូង​ខេត្តព្រះវិហារ ។​
​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​បាន​មានប្រសាសន៍ថា ការរៀបចំ​ផ្លាស់ប្តូរ​តួនាទី​ភារកិច្ច​របស់​អាជីព​ចៅក្រម​ព្រះរាជអាជ្ញា និង​មន្ត្រីរាជការ​ផ្សេងៗ ជាធម្មតា​ទេ​នេះ​ដែលជា​ផ្នែក​មួយ កែទម្រង់​ក្នុង​វិស័យ​ប្រព័ន្ធ​យុ​ត្តិ​ធ​ម៍​ក្នុងការ​បម្រើសេវា​យុ​ត្តិ ធ​ម៍​ឲ្យ​កាន់តែ​ប្រសើ​ឡើង​ថែមទៀត គឺ​ធ្វើ​យ៉ាង ណា​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​ពី​សំណាក់​សា​ធារ ណៈ​ជន​និង​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​យុ​ត្តិ​ធ​ម៍​នេះ​។
​លោក​រដ្ឋមន្ត្រី​បាន​ជម្រុញ​ឲ្យ​ព្រះរាជអាជ្ញា ដែល​ទើប​មកកាន់​តំណែង​ថ្មី ត្រូវ​បង្កើន​កិច្ចសហការ​ជា មួយ​អាជ្ញាធរ​ដែនដី និង​មន្ត្រីនគរបាល​យុ​ត្តិ​ធ​ម៍ ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ ការគោរព​ច្បាប់​ឲ្យ​បាន​តឹងរឹង​បំផុត​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ដែល​កើតមាន ជាពិសេស បទល្មើស​ព្រៃឈើ និង​បទល្មើស​គ្រឿងញៀន​ទាំងនេះ​ជា​អនុសាសន៍​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​។
​លោក​រដ្ឋមន្ត្រី​បាន​សំណូមពរ​ដល់​ចៅក្រម និង​ព្រះរាជអាជ្ញា​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ ស​ម្ប​ញ្ញៈ មនសិការ​ខ្ពស់ ក្នុង​ការផ្តល់សេវា​យុត្តិធម៌ និង​ស្វែងរក​យុត្តិធម៌ ប្រកបដោយ​តម្លា ភាព សមភាព និង​យុត្តិធម៌​ស្របតាម​ច្បាប់ គឺ​សំដៅ​ធ្វើយ៉ាងណា ឲ្យ​មនសិការ​កាន់តែ​មាន ឆន្ទា​នុ​សិធ និង​ទទួល​នៅ​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​។ ត្រូវអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ ខ្លួន​យ៉ាង​ម៉ឹង​មាត់​ភ្ជាប់​ភ្ជូ​ន ព្រោះ​ក្រមសីលធម៌​នេះ ជា​ត្រីវិស័យ​សម្រាប់ ជួយ​តម្រង់ផ្លូវ​ឲ្យ​ចៅ ក្រម និង​ព្រះរាជអាជ្ញា បានក្លាយ​ខ្លួន​គោរព​ច្បាប់ ដែលជា​សកម្មភាព​ខ្ពស់ ក្នុង​គោលបំណង ពង្រឹង​សេចក្តីថ្លៃថ្នូរ ក្នុងការ​អនុវត្ត​ភារកិច្ច​តុលា​។ ត្រូវ​ជម្រុញ លើកកម្ពស់​ឯករាជ្យភាព​របស់ តុលា ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ខ្លួន​ក្លាយជា​បុគ្គល ដែលមាន​ចរិត​យុត្តិធម៌​។​
​ត្រូវ​រៀបចំ​រដ្ឋបាល ទុកដាក់​បញ្ជីរឿង​ក្តី​ឲ្យ​បាន ត្រឹមត្រូវ​ប្រកបដោយ​ទទួលខុសត្រូវ និង​បន្ត​ចាត់ការ​ទាន់ពេល វេលា​ស្របទៅតាម​និ​តី​វិធី ដែល​ច្បាប់​កំណត់ ជៀសវាង​ទុកចោល​មិន​ចាត់ការ​សំណុំរឿង ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ការឃុំខ្លួន​ជនសង្ស័យ និង​ជនល្មើស លើស ការកំណត់​នៃ​ច្បាប់​ដែល​ធ្វើ ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​សិទ្ធិសេរីភាព​របស់​បុគ្គ​ល​៕

17273685_1845819655656596_1927505181_o17311861_1845819645656597_1727205818_o 17311886_1845819648989930_303039246_o 17342006_1845819658989929_1581790376_o