ភាព​តានតឹង​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ចាប់ផ្ដើម​កក្រើក​ឡើងវិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2017 ក+ ក-

ប៉េកាំង​៖បន្ទាប់ពី​ជប៉ុន​បានបង្ហាញ​ពី​គំរោង​បញ្ជូន នាវា​ដ៏​ធំ​មួយគ្រឿង​មាន​ទម្ងន់ ២៤,០០០​តោន ទៅកាន់​តំបន់​ជម្លោះ​ដែនទឹក រវាង​ចិន​ជាមួយនឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​គ្នេ​យ៍​បានធ្វើ​ឲ្យ​ភាព​តានតឹង​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង បានចាប់ផ្ដើម​ក​ក្រើ​កឡើ​ង​វិញ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយសារ ព័ត៌មាន Sputnik​។​
​អ្នកនាំពាក្យ​រដ្ឋមន្ត្រីការបរទេស​ចិន លោកស្រី Hua Chunying នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន​បានឱ្យដឹង​ថា ទីក្រុង​ប៉េកាំង​មិនបាន​ទទួលដំណឹង​ជាមុន​ពី​ព័ត៌មាន​ស្ដីពី​គំរោង​នេះ​ទេ ហើយ​ថា​ចិន​នឹង​ជំទាស់​បើសិនជា​នាវា​ជប៉ុន មិនមែន​ធ្វើដំណើរ​កាត់​ដែនទឹក​ក្នុង​គោលបំណង​ធម្មតា បើ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សេង នោះ​វា​គឺជា​បញ្ហា​មួយ​ផ្សេងទៀត​។ ព្រម​ពេល​ជាមួយគ្នា​ទីក្រុង ប៉េកាំង​ក៏បាន​ព្រមាន និង​ស្នើ​ផងដែរ ឱ្យ​ជប៉ុន​បញ្ជាក់​ឱ្យបាន​ច្បាប់​ពី​គោលបំណង​ពិត នៃ​គំរោង​បញ្ជូន​នាវា​នេះ​។​
​គួរ​បញ្ជាក់ថា ជប៉ុន​គ្រោង​នឹង​បញ្ជូន​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ Izumo ចូលរួម​សមយុទ្ធ​ផ្លូវទឹក នៅឯ​តំបន់​មហាសមុទ្រ ឥណ្ឌា​ជាមួយ កង​នាវា​អាមេរិក និង​ឥណ្ឌា ព្រមទាំង​មាន​គំរោង​ឆ្លងកាត់​តាម​តំបន់​សមុទ្រ​ចិន​ខាងត្បូង ឆ្ពោះ ទៅកាន់​ប្រទេស​ស្រីលង្កា ឥ​ណ្ឌ​នេ​ស៊ី ហ្វីលីពីន និង​សិង្ហ​បុរី មុននឹង​ត្រឡប់​ទៅ​ជប៉ុន​វិញ នៅ​ខែសីហា​៕

fn-2017-03-15-07-56-02-0