ដោយ៖បក្សីចាំក្រុង
ភ្នំពេញ៖កម្លាំងនគរបាលជំនាញនាយកដ្ឋានអន្តោប្រវេសន៍ នគរបាលសេដ្ឋកិច្ច កម្លាំងប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរ ចុះធ្វើការត្រួតពិនិត្យជនបរទេស ពិនិត្យទឹកផ្លែឈើរោងក្នុងសិប្បកម្មផលិតទឹកផ្លែឈើ យុីហោ “ពីងយ៉ាន់” ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧នេះ នៅទីតាំងផកិតទឹកផ្លែឈើតែម្តង ។
នគរបាលបានឲ្យដឹងថា កម្លាំងចុះមកធ្វើការត្រួតពិនិត្យទីតាំងផលិតទឹកផ្លែឈើខាងលើ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឃើញថាក្នុងទីតាំងផលិត ម្ចាស់ទីតាំងជាជនជាតិចិន ៦នាក់ ប្រុស៥នាក់ ស្រី១នាក់ មានកម្មករខ្មែរចំនួន៥នាក់ បម្រើការងារផលិតទឹកផ្លែឈើ យ៉ីហោ« ពីងយ៉ាន់ » ក្រោយពីនគរបាលជំនាញ នាយកដ្ឋានអន្តោប្រវេសន៍ ពិនិត្យទៅលើឯកសារលិខិតឆ្លងដែន សៀវភៅការងារឃើញថា ត្រឹមត្រូវ ។ ចំណែកនគរបាលជំនាញសេដ្ឋកិច្ចបានពិនិត្យលើផលិតផលទឹកផ្លែឈើវិញឃើញថា មានអាជ្ញាប័ណ្ឌ មានឯកសារ មានច្បាប់អនុញាតិ ទើបសមត្ថកិច្ចគ្រាន់តែ អប់រំធ្វើយ៉ាងណាការផលិត រក្សាបាននូវគុណភាពល្អប្រសើរ ហើយចូលរួមកិច្ចសហការណ៍ជាមួយអាជ្ញាធរ សមត្ថកិច្ចឲ្យបានល្អ ជៀសវាងលួចក្លែងបន្លំ ឯកសារ ស្នាក់នៅ គុណភាព ផលិតផល ។
ក្រោយពីពន្យល់អប់រំណែនាំរួច កម្លាំងសម្រេចដកថយវិលត្រឡប់ចេញវិញ ដោយរកមិនឃើញ មានអ្វីដែលមិនប្រក្រតី៕