ខេត្តបន្ទាយមានជ័យ៖អាជ្ញាធរថៃបានដឹកបញ្ជូនសពពលករខ្មែរ២នាក់មកប្រគល់ឲ្យសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណីកាលពីព្រលប់ថ្ងៃទី១៤ មីនា ឆ្នាំ២០១៧ម្សិលមិញនេះ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដែលម្នាក់ស្លាប់ដោយសារខ្យល់គរ និងម្នាក់ទៀតស្លាប់ដោយសារធ្លាក់ពីលើអគារការដ្ឋានសំណង់ហើយក្នុងខេត្តជាមួយគ្នាលើទឹកដីថៃត្រូវបានភាគីថៃជួយបញ្ជូនឲ្យ ជនរងគ្រោះស្លាប់ដោយខ្យល់គរ តាមប្រភពពីសាច់ញាតិសពបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានស្លាប់នៅវេលាម៉ោង៨យប់ថ្ងៃទី១៣ មីនាដោយសារខ្យល់គរ ឈ្មោះ មៀន សាក់ ភេទប្រុស អាយុ៣១ឆ្នាំ ជាកម្មករសំណង់ និងមានទីលំនៅភូមិកំបោរ ឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ចំណែកជនរងគ្រោះម្នាក់ទៀតស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ដោយធ្លាក់ពីលើអគារការដ្ឋានសំណង់ឈ្មោះ ឆន ធឿន ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករសំណង់មានទីលំនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង៕