អង្គរក្ស​ឧកញ៉ា​ថោង សារ៉ាត់ ម្នាក់ ទៀតត្រូវ​តុលាការ​ស​ម្រេច​ឃុំខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 February, 2015 ក+ ក-

​ភ្នំពេញ​៖​អង្គរក្ស​ឧកញ៉ា​ថោង សារ៉ាត់ ម្នាក់ទៀត ត្រូវ​លោក​លី សុខ​លេង ចៅក្រម​ស៊ើបសួរ​រាជធានី​ភ្នំពេញ​សម្រេច​ចេញ​ដីកាឃុំខ្លួន​កាលពី​វេលា​ល្ងាច​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៥ ពីបទ​សមគំនិត​ក្នុងករណី​ឃាតកម្ម​គិតទុក​ជាមុន​។​

ប្រភព​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​ឈុន ចិ​ត្រា អាយុ​៣៨​ឆ្នាំ ត្រូវបាន​កម្លាំង​ដកហូត​បាន​ម៉ូតូ​ម៉ាក​C100 ពាក់​ស្លាក​លេខ​ភ្នំពេញ​1T- 7730 ដែល​សង្ស័យ​ជា (​អ្នកផ្តល់​មធ្យោបាយ​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​) បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នាពេល​កន្លងមក ។​

​សូមបញ្ជាក់ថា ការឃាត់ខ្លួន​អង្គរក្ស ម្នាក់ទៀត​នេះ ជន​ដែល​ពាក់ព័ន្ធ នៃ​អំពើ​ឃាតកម្ម​លើ​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ កាលពី​ជាង​ពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ​២០១៤ កើនឡើង​ដល់​៥​នាក់​ហើយ ដែល​សុទ្ធសឹងតែ​ជា​អង្គរក្ស​របស់​ឧកញ៉ា ថោង សារ៉ាត់​។​

​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ឪពុកម្ដាយ ឧកញ៉ា​ថោង សារ៉ាត់ ដែល​ត្រូវបាន​តុលាការ ចោទប្រកាន់ និង​ឃុំខ្លួន ដាក់ពន្ធនាគារ ពីបទ​លាក់​អាវុធ​ខុសច្បាប់​និង​រារាំង​ប្រតិ​ប​ត្ដិ​ការ របស់​សមត្ថកិច្ច​នោះ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​រាជធានី​ភ្នំពេញ លោក លី សុខ​ឡេង ចេញ​ដីការ​ដោះលែង​ក្រៅ​ម៉ោង​រដ្ឋបាល​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ដែល​ធ្វើឱ្យមាន​ការរិះគន់​ពី​មជ្ឈដ្ឋាន​នានា​យ៉ាងខ្លាំង​៕
mn58

 

mn57