ឃាត់ខ្លួន​ជនជាតិ​នី​ស៊េរី​យ៉ា​២៦​នាក់​ដែល​លួចលាក់​ស្នាក់នៅ និង​ធ្វើការ​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​ជនជាតិ​ស្បែក​ខ្មៅ​នី​ស​ស៊េរី​យ៉ា ២៦​នាក់ ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយពី​បាន​ស្នាក់នៅ​ដោយ​ខុសច្បាប់​ពុំមាន​លិខិតស្នាម​អ្វី​ទាំងអស់ ប្រ​ត្តិ​ប​ត្តុ​កា​រាណ៍​នេះ​ក្រោម​ការបញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សិលា ប្រធាន នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដោយ​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​អាជ្ញា​រង​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ​។
​ករណី​ចុះបង្ក្រាប​ជនជាតិ​ស្បែក​ខ្មៅ​នី​ស​ស៊េរី​យ៉ា ខាងលើនេះ បានធ្វើ ឡើង​កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​បុរី​ពិភពថ្មី តាម​បណ្តោយ​ផ្លូវ​វ៉ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន បាន​បញ្ជាក់ថា ជនជាតិ​នី​ស​ស៊េរី​យ៉ា​ទាំង​២៦​នាក់​ដែល​បាន​ឃាត់ខ្លួន​ខាងលើ គឺ​បាន​ស្នាក់នៅ​ដោយ​ខុស ពុំមាន​លិខិតស្នាម​អ្វី​ទាំងអស់​។​
ពាក់ព័ន្ធ​និង​ករណីនេះ​ផងដែរ លោក​ក៏បាន​ធ្វើការ អំពាវនាវ និង​សុំអោយ​ជនបរទេស​ដែល​មក​ស្នាក់នៅ និង​ធ្វើការ​ទាំងអស់​មកសុំ​ច្បាប់ និង គោរព​តាមច្បាប់​នៃ​ប្រទេស កម្ពុជា​ផង បើ​ពុំ​នោះទេ សមត្ថកិច្ច​យើង និង​ចាត់វិធានការ ដោយ​ពុំ​លើកលែង​ឡើយ​។
​លោក​ឧត្ដមសេនីយ៍ទោ បាន​បន្តទៀតថា កន្លងមក​លោក បានធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស់ សិប្បកម្ម និង​ការដ្ឋាន​នានា​ទាំងអស់​អោយ​បញ្ឈប់​ការជួល​កម្មករ​បរទេស​ដែល​ចូលមក​ខុសច្បាប់​មក​ធ្វើការ​បន្តទៀត​នៅក្នុង​រោងចក្រ សហគ្រាស សិប្បកម្ម និង​ការដ្ឋាន​របស់ខ្លួន បើ​ពុំ​នោះទេ សមត្ថកិច្ច​និង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​៕

17273809_1846223998949495_1723070355_o17311595_1846223992282829_1972614951_o 17311777_1846224005616161_2086828877_o 17342035_1846223988949496_613508144_o