ខេត្តកណ្តាល៖បុរសជាជនរងគ្រោះម្នាក់បានស្លាប់បាត់បង់ជីវិតនៅកណ្តាលថ្នល់ ដោយសារគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូវ៉ារថយន្តមិនផុតទៅបុករថយន្តនៅខាងមុខក្នុងទិដៅបញ្ច្រាស ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ០១ចន្លោះគីឡូម៉ែត្រលេខ១៧-១៨ស្ថិត នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះភោគ.ទ្រីភេទប្រុសអាយុ៦០ឆ្នាំ(ខ្មែរ)មុខរបរកសិករមានទីលំនៅភូមិព្នៅ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងបើកបរម៉ូតូម៉ាកហុងដា ស៊េរី២០១៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CV.7239ក្នុងទិសដៅអ្នកលឿង ភ្នំពេញ។ ចំណែករថយន្តបង្កជាប្រភេទកុងតឺន័រពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ3C.0818បើកបរក្នុងទិសដៅបញ្ច្រាស់ភ្នំពេញ.អ្នកលឿង (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់)។
សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលមកពីជនរងគ្រោះបានបើកម៉ូតូលឿនខ្វះការប្រុងប្រយត្ន័ដល់ចំណុចកើតហេតុបានបើកវ៉ារថយន្តនៅខាងមុខក្នុងទិសដៅស្របក៍វាក់និងរថយន្តកុងតឺនរ័បើកមកខាងមុខក្នុងទិសដៅបញ្ច្រាស់បណ្តាលឲ្យរថយន្តបុកពេញទំហឹងបោកក្បាលនៅកណ្តាលថ្នល់បណ្តាលឲ្យបែកក្បាលស្លាប់នៅកន្លែងកើតហេតុតែម្តង៕