ពលរដ្ឋ​រកស៊ី​ដឹកឈើ​តាម​ម៉ូតូ​ម្នាក់​ទៀតហើយ ត្រូវ​ម៉ូតូ​ដួល​សង្កត់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2017 ក+ ក-

​ខេត្តរតនគិរី​៖​យុវជន​ម្នាក់​ស៊ី​ឈ្មួ​ល​ដឹកឈើ​ប្រណីត​បាន​ដួល​ខ្លួនឯង​រងរបួស​ធ្ងន់​កាលពី​វេលា​ម៉ោង​២ រសៀល​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៧​នៅត្រង់​ជ្លូវ​លំ​មួយ​ខ្សែ​ចំណុច​ក្រុមហ៊ុន​រ៉ែ​មាស ស្ថិតនៅ​ភូម​ពាក់ ឃំ​ុ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រន​គិរី​។​
​មន្ត្រីនគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ម៉ន សាំង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ ជិះ​ម៉ូតូ​កែច្នៃ អត់​ស្លាក​លេខ មាន​ស្រុកកំណើត​នៅ​ទី​រួម​ខេត្តតាកែវ បច្ចុប្បន្ន​មក​ស្នាក់នៅ​ជាមួយ​បងប្អូន​នៅ​ភូមិ​សោម​កា​និ​ញ ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។ មន្ត្រី​ដដែល​បន្តថា មូលហេតុ​ដឹកឈើ​ប្រណីត​ប្រភេទ​សុ​ក្រម​មួយ​ដុំ​ធំ​ដួល​ក្រឡាប់​ខ្លន​ឯង ហើយ​ត្រូវ​ឈើ​សង្កត់​ចំក្បាល​រងរបួស​ធ្ងន់ ត្រូវបាន​សាច់ញាតិ​ដឹក​បញ្ជូនទៅ​មណ្ឌល​សុខភាព​បរ​កែវ ដោយសារ​របួសធ្ងន់​ពេក​បាន​ស្លាប់​តែម្តង ។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​យក​វត្ថ​តាង​ទៅ​រក្សាទុក​នៅ​ប៉ុ​ស្ថ៍​រងចាំ​សាច់ញាតិ​មក​ទទួល​ម៉ូតូ​យកទៅ​វិញ​។ ចំណែក​សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​សូមបញ្ជាក់​ផងដែរ​ថា ករណី​ដែល​ឈ្មួញ​ដឹកឈើ​តាម​ម៉ូតូ​ដួល​ស្លាប់​ជាច្រើន​ដង​មកហើយ​ដែរ ដោយសារ​មាន​ជីវភាព​ក្រីក្រ​ពួកគាត់​រក​ចិញ្ចឹមជីវិត​ផ្ទាល់ខ្លួន ខណៈដែល​ពួក​ឈ្មួញ​ទៅ​ឈរ​ចាំ​ទទួល​ទិញ​យ៉ាង​សុខ​ស្រួល ហើយ​ម្នាក់ៗ ក្លាយជា​សេដ្ឋី​ឧកញ៉ា​អស់​ទៅហើយ​៕

IMG-20170316-WA0016