ធនាគារជាតិ​នៃ​កម្ពុជា​​ចាប់ផ្តើម​ទទួល​ប្តូរ​ប្រាក់រៀល​ចាស់ៗ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្ដីជូនដំណឹង​មួយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដោយ​ប្រកាស​ទទួល​ប្ដូរ​ក្រដាស​រៀល​ចាស់ ទក់ រហែក យក​ក្រដាសប្រាក់​ថ្មី​វិញ ចាប់ផ្តើម​ចាប់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧ នៅ​គ្រប់​សាខា​ធានា​គារ​ជាតិ​នៃ​កម្ពុជា​រាជធានី​-​ខេត្ត (​លើកលែង​ស្នាក់ការ​កណ្ដាល​)​។​
​ទន្ទឹម​នោះ​ធនាគារជាតិ​បាន​បញ្ជាក់ថា ចលនា​ប្តូរ​ប្រាក់រៀល​ចាស់ យក​ថ្មី​នេះ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៣៧ នៃ​ការដាក់​ឲ្យ​ចរាចរ ប្រាក់រៀល​ឡើងវិញ បន្ទាប់ពី​ត្រូវ​បំបាត់ចោល​ក្នុង​របប​ប៉ុលពត​៕

17074427705_0764a62d17_ofn-2017-03-13-16-45-34-0