ក្រុម​សហគមន៍​ដីធ្លី​​ផ្អាក​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​មួយរយៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រហែលជា​លំបាក​ក្នុងការ​ប្រមូល​កម្លាំង ឬក៏​សកម្មភាព​របស់ខ្លួន​ពុំ​ទទួលបាន​ការគាំទ្រ​ក្រុម​សហគមន៍​ដីធ្លី​បានប្រកាស​ផ្អាក​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​ក្នុងសង្គម​នោះ មួយ​រយះ​សិន​។ ប៉ុន្តែ​ក្រុម​សហគមន៍​នេះ បាន​លើក​មូលហេតុ​ផ្សេង​ថា ជាប់រវល់ ឬថា​ព្រោះតែ​មន្ត្រី​រដ្ឋាភិបាល​ជាប់​កាន់ទុក្ខ​សព​សម្តេច សុខ អាន​។​
​តំណាង​សហគមន៍​បឹងកក់​អះអាងថា ការផ្អាក​នោះ ព្រោះតែ​ជាប់រវល់ ខណៈដែល​សហគមន៍​បុរី​កីឡា​ថា មិន​ស្លៀកពាក់​ខ្មៅ​ដើរ​ហែ​ក្បួន​ទៀត​ទេ ដោយសារ​មន្ត្រី​រដ្ឋាភិបាល​ជាប់​កាន់ទុក្ខ​លោក សុខ អាន​។​
​សាធារណជន​ភាគច្រើន​បាន​អះអាងថា យុទ្ធនាការ​ពណ៌​ខ្មៅ នឹង​ស្លាប់​ទៅដោយ​ឯកឯង ព្រោះតែ​ពុំមាន​អ្នកចូលរួម ហើយ​សកម្មភាព​ពួកគេ​មិន​ទទួលបាន​ការគាំទ្រ ឬ​ប្រសិទ្ធភាព​ធំ​កំភួន​នោះទេ​។ ចំណែក​អ្នក​ដែល​នៅ​បន្តធ្វើ​សកម្មភាព​សុទ្ធសឹង​ជា​អ្នក​ដែល​ជាប់កិច្ចសន្យា​និង​ទទួលបាន​ផលប្រយោជន៍​ពី​សហគមន៍​អន្តរជាតិ​មួយចំនួន​ប៉ុណ្ណោះ​៕

Photo_Template_872x562-9