កម្មកររោងចក្រ ធៀង សុង ច្រើននាក់ដួលសន្លប់ទៀតហើយ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ កម្មករជាច្រើននាក់ នៅរោងចក្រ ធៀង ស៊ុង ខេមបូឌា បានដួលសន្លប់ទៀតហើយ ហើយមូលហេតុនៃការដួលសន្លប់នោះនៅតែមិនទាន់ដឹងមូលហេតុនៅឡើយទេ ដែលមានទីតាំងនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
កម្មករនៅក្នុងរោងចក្រនេះ បានឱ្យដឹងថា ការដួលសន្លប់នេះ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧គឺមាន ការដួលសន្លប់យ៉ាងច្រើនរហូតដល់ ៧២នាក់។ ចំណែកនៅពេលនេះគឺមាន កម្មការិនី ដែលដួលសន្លប់ទៀតហើយ ហើយក៏បាន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្បែរនោះ ដើម្បីជួយសង្គ្រោះ។
ដោយឡែកបើតាមការអះអាងរបស់កម្មករ គឺការដួលសន្លប់នេះ កើតឡើងដោយសារតែក្លិននៅក្នុងរោងចក្រ ប៉ុន្តែអ្នកខ្លះទៀតអះអាងថា បណ្តាលមកពីបញ្ហាសុខភាពរបស់កម្មករិនីទាំងនោះ៕