មន្ត្រីនគរបាល​ដែល​បាញ់​ផ្អើល​ក្រុងភ្នំពេញ​ចូលខ្លួន​មក​សារភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​មន្ត្រីនគរបាល​ដែល​បាញ់បោះ​សេរី​ជិត​១០​គ្រាប់ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុងភ្នំពេញ នោះ​ឥឡូវ​បាន​ចូលខ្លួន​មក​សារភាព​នៅ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ហើយ​និង​ត្រូវបញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់​។​
​គួរ​បញ្ជាក់ថា កាលពី​ម្សិលមិញ​មន្ត្រីនគរបាល​ម្នាក់​ឈ្មោះ ស្វាយ ពិសិដ្ឋ បម្រើ​ការងារ នៅ​នាយកដ្ឋាន​ស្ថិតិ​ប្រជាពលរដ្ឋ នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ ដោយសារ​តែមាន​ជម្លោះ​ជាមួយ ប្រពន្ធ​ពេល​កំពុង​ច្រៀង​ខារ៉ាអូខេ ក៏បាន​ទាញ​កាំភ្លើង AK-47 បាញ់រះ​ជិត​១០​គ្រាប់​នៅក្នុង​បុរី «​សម្បត្តិ​មាន​ហេង​» មុខផ្ទះ​លេខ​២៦៤ ផ្លូវ​លេខ​៣ ភូមិ​តាងៅ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ហើយ​គេចខ្លួនបាត់​៕

fn-2017-03-20-14-20-51-0