អង់គ្លេស​នឹង​ដំណើរការ​នីតិវិធី​ចាក​ចេញពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៩ ខែមីនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2017 ក+ ក-

​ឡុង​ដ៏​៖​អ្នកនាំពាក្យ​វិមាន Downing Street បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា រដ្ឋាភិបាល​អង់គ្លេសរ​បស់​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May នឹង​ចាប់ផ្ដើម​ដំណើរការ​នីតិវិធី​ចាក​ចេញពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ អនុ​ឡោម​តាម សន្ធិសញ្ញា​ទីក្រុង Lisbonne នៅ​ថ្ងៃទី​២៩ ខែមីនា​នេះ​ទៅ​ត​។ នេះ​បើតាម​យោង​សារព័ត៌មាន BBC​។​
​អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់ថា អ្នកតំណាង​អចិន្ត្រៃយ៍​របស់​ចក្រភព​អង់គ្លេស ប្រចាំ​ទីក្រុង​ព្រុ​ច​សែ​ល បាន ជូនដំណឹង​ដល់​សភាព​អឺរ៉ុប​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​អង់គ្លេស​នឹង​ដំណើរការ​និតិ​វិធី​លែងលះ​ជា​ផ្លូវការ​ជាមួយ​សហភាព​អឺរ៉ុប ផ្អែកលើ​មាត្រា​ទី​៥០ នៃ​សន្ធិសញ្ញា​ទីក្រុង Lisbonne នៅ​ថ្ងៃទី​២៩ ខែមីនា​៕

stream_img