ដោយ៖បក្សីចាំក្រុង
ភ្នំពេញ៖ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យគោលដៅ សិប្បកម្មកែច្នៃឈើ និងឃ្លាំងក្រុមហ៊ុន តាំ ពេជ្រ ឃាត់បានជនបរទេសជនជាតិវៀតណាម១៥ ដែលគ្មានលិខិតនិងត្រឹមត្រូវ កាលពីវេលាម៉ោង១០និង១៥ព្រឹកថ្ងៃទី២១ខែមិនាឆ្នាំ២០១៧ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីមន្ត្រីនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអោយដឹងថា ការចុះប្រត្តិបត្តិការនេះបានពិនិត្យឃើញថាមានជនបរទេសចំនួន១៩នាក់ ( ប្រុស) ជាជនជាតិវៀតណាមចំនួន១៥នាក់ ( គ្មានឯកសារត្រឹមត្រូវបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ) និងជនជាតិថៃចំនួន ០៤នាក់ មានលិខិតឆ្លងដែន (០៤ក្បាល) ប្រើប្រាស់ទិដ្ឋាការ (E) មានសុពលភាព គ្មានសៀវភៅការងារ (ទាំង០៤នាក់) ។
ក្រោយពេលធ្វការឃាត់ខ្លួនជនបរទេសចំនួន១៥នាក់ ( ប្រុស) ដែលជាជនជាតិវៀតណាម ត្រូវបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕
ឃាត់ខ្លួនវៀតណាម១៥នាក់ស្នាក់នៅ និងធ្វើការខុសច្បាប់នៅក្រុមហ៊ុនតាំងពេជ្រ