ព្រឹក​នេះ​តុលាការ​កំពូល​បើក​សវ​ន​ការកាត់ទោស លោក ហេង ពៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា នេះ​តុលាការ​កំពូល​បាន​បើក​កាត់ទោស​អតីត​ស្នងការ​នគរបាល​ក្រុងភ្នំពេញ លោក ហេង ពៅ ករណី​រក្សាទុក​ប្រាក់​ដុល្លារ​ក្លែងក្លាយ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ បានសម្រេច​ដូចគ្នា ផ្តន្ទាទោស​លោក ហេង ពៅ ដាក់ពន្ធនាគារ​រយៈពេល​១៤​ឆ្នាំ តែ​លោក​មិន​សុខ​ចិត្តបាន​ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល​។​
​សវនាការ​នេះ ដឹកនាំ​ដោយ​លោកស្រី គិ​ម ស​ត្ថា​វី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង លោក ច័ន្ទ តារា​រស្មី ជា​តំណាង​មហាអយ្យការ​។​
​គួរ​បញ្ជាក់ថា លោក ហេង ពៅ ជាប់ចោទ​ពីបទ «​រក្សាទុក​ប្រាក់​ដុល្លារ​ក្លែងក្លាយ​» ប្រព្រឹត្ត​នៅផ្ទះ​លេខ​៩ ភូមិ​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០៦៕

fn-2017-03-22-09-16-49-0