កូរ៉េខាងជើង​ថា អត់​ខា្ល​ច​​រឿង​អាមេរិក​ចង់​ប្រើ​កម្លាំងយោធា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2017 ក+ ក-

​កូរ៉េខាងជើង​៖​អគ្គរដ្ឋទូត​រង​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ លោក Choe Myong Nam បានប្រកាស​ក្តែ​ងៗ​ថា របប​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង​មិន​ភ័យខ្លាច​ទាល់តែសោះ រឿង​ប្រើ​កម្លាំងយោធា ឬក៏​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សំណាក់​សហរដ្ឋអាមេរិក​។ នេះ​បើ​យោងតាម​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​ប្រតិកម្ម​របស់លោក Choe Myong Nam កើតឡើង​បន្ទាប់ពី​ក្រុមមន្ត្រី​ជាន់ខ្ពស់​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋបាល​របស់លោក ដូ​ណា​ល់ ត្រាំ មានបំណង​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំងនឹង​ការគំរាមកំហែង​ពី​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប ICBM និង​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​
លោក Choe Myong Nam នៅក្នុង​បទសម្ភាសន៍​ជាមួយ Reuters បានលើកឡើង​ដូច្នេះ​ថា ការដាក់ទណ្ឌកម្ម របៀបនេះ​គឺជា​រឿង​ឃោរឃៅ និង​អមនុស្សធម៌​បំផុត ហើយ​ម្យ៉ាងវិញទៀត​ខ្ញុំ​អាច​ប្រាប់​អ្នក​បាន​ថា ICBM នឹងត្រូវ​បាញ់​ចេញ​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង ឱ្យ​តែមាន​បញ្ជា​ពី​មេដឹកនាំ​កំពូល​របស់​យើង (​លោក គីម ជុង​អ៊ុន​)​។​
​គួរ​បញ្ជាក់ថា កូរ៉េខាងជើង​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុងការ​ទទួលយក​សង្គ្រាម​ជាមួយ​សហរដ្ឋអាមេរិក ហើយ​ក៏បាន​ព្រមាន​ដែរ​ថា នឹង​កម្ទេច​ទីក្រុង​វ៉ាស៊ីនតោន​ឱ្យក្លាយ​ទៅជា​ផេះ​ផងដែរ​៕

fn-2017-03-22-09-10-34-0