កូរ៉េខាងជើង​បន្ត​បាញ់​មី​ស៊ី​ល​ច្រើន​គ្រាប់​​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2017 ក+ ក-

កូរ់េខាងត្បូង​៖​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Channel News Asia បាន​រាយការណ៍​ថា នៅ​ម៉ោង​ប្រមាណ ៧ និង​០០​នាទី​ព្រឹក​នេះ (​ម៉ោង​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​) កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជាច្រើន​គ្រាប់​ចេញពី​តំបន់ឆ្នេរ​ភាគ​ខាងកើត​នៃ​ទីក្រុង Wonsan​។​
​តាម​ប្រភពពី​យោធា​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​ប៉ុន្មាន​គ្រាប់​បន្ថែមទៀត នៅ​ព្រឹក​ថ្ងៃនេះ​តែម្តង ប៉ុន្តែ​វា​ប្រហែលជា​បានទទួល​បរាជ័យ​។ ប្រភព​បន្តថា នេះ​គឺជា​ការសាកល្បង​មី​ស៊ី​ល​លើក​ទី​២ នៅក្នុង​ខែមីនា​នេះ ខណៈ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​កំពុង​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ប្រ​ឆ្នាំ​។ ទោះជា​យ៉ាងណា​គេ​មិនទាន់​កំណត់​ប្រភេទ​នៃ​គ្រាប់​មី​ស៊ី​ល​ដែល​បាន​បាញ់​នោះ​នៅឡើយ​ទេ​។​
​គួរ​បញ្ជាក់ថា ការបាញ់​មី​ស៊ី​ល​នេះ​កើតឡើង គ្រា​ដែល​រដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង​បាន​ព្រមាន​ប្រើប្រាស់​កម្លាំងយោធា​ដាក់គ្នា​ទៅវិញ​មក ស្របពេល​ចិន និង​កូរ៉េខាងត្បូង កំពុងមាន​ភាព​តានតឹង​គ្នា​រឿង​ដាក់ពង្រាយ​មី​ស៊ី​ល​អាមេរិក THAAD នៅលើ​ឧបទ្វីប​កូរ៉េ​ថែមទៀត​៕

fn-2017-03-22-10-24-43-0