រថយន្តក្រុង​រិ​ទ្ធ​មុន្នី​បុក​រះ​រថយន្ត រួច​បន្ត​បុក​តូប​លក់​ឥ​វ៉ាន់ និង​ម៉ូតូច្រើន​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​រថយន្តក្រុង​ក្រុមហ៊ុន​រិ​ទ្ធ​មុន្នី​មួយគ្រឿង​បាន​រ៉េ​ចង្កូត​ទៅបុក​គូថ​រថយន្ត​កា​ម៉ា​រី​១​គ្រឿង​ហើយ​បន្ត​ទៅបុក​តូប​លក់​សាច់​កណ្តុរ​និង​ម៉ូតូ​ចំនួន​៤​គ្រឿង​បណ្តាលអោយ​ខ្ទេច​ស្ទើរ​ទាំងស្រុង​តែ​មិន​បណ្តាលអោយមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​មនុស្ស​ឡើយ​។​
ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​១៥ និង​១០​នាទី ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៧​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ខាងកើត​ក្បាលស្ពាន​អូរ​តា​គី ស្ថិតក្នុង​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​
សមត្ថកិច្ច​ប្រាប់​អោយដឹងថា រថយន្ត​បង្ក​ម៉ាក​KIA​ប្រភេទ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​រិ​ទ្ធ​មុន្នី​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​3B4085 បាន​បុក​គូថ​រថយន្ត​១​គ្រឿង​ម៉ាក​កា​ម៉ា​រី ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2A5220​ហើយ​បាន​បន្ត​ទៅបុក​ម៉ូតូ​ចំនួន​៤​គ្រឿង​និង​តូប​លក់​កណ្តុរ​ជាច្រើន​ផងដែរ​។
ប្រភព​នៅ​កន្លែងកើតហេតុ​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្តក្រុង​ក្រុមហ៊ុន​រិ​ទ្ធ​មុន្នី​ខាងលើ​បើកបរ​ក្នុង​ល្បឿ​ង​យ៉ា​លឿង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ទំនង​ង៉ោ​ក​មួយភាំង​បានជា​ន់​ហ្វ្រាំង​អូស​រ៉េ​ចង្កូត​ទៅបុក​គូថ​រថយន្ត​កា​ម៉ា​រី​ដែល​កំពុង​រៀប​ចេញដំណើរ​ហើយ​បន្ត​ទៅបុក​តូប​លក់​សាច់​កណ្តុរ​និង​ម៉ូតូ​ខ្ទេច​ចំនួន​៤​គ្រឿង​រួច​ជ្រុល​ធ្លាក់ចូល​ទឹកតែ​ម្តង​៕

17495534_1849734235265138_314025137_n17467932_1849734215265140_139031741_n 17495518_1849734228598472_841984723_n17409758_1849734178598477_80323361_n 17440202_1849734205265141_422886411_n