ក្រសួងមហាផ្ទៃ​ប្រកាសថា​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ក្រសួងមហាផ្ទៃ​បានប្រកាសថា សមាជ​វិសាមញ្ញ​ជ្រើស រើស​ប្រធាន និង​អនុប្រធាន​ថ្មី របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​០២ ខែមីនា​កន្លងទៅ​គឺ​ខុសច្បាប់ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​ចេញផ្សាយ​ថ្ងៃទី​២២​មិនា ឆ្នាំ​២០១៧​នេះ​។​
​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងមហាផ្ទៃ ក៏បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដូរ​ពាក្យស្លោក​របស់ខ្លួន ព្រោះ​សារ នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» មាន​ខ្លឹមសារ​ផ្ទុយ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ច្បាប់​ស្តីពី​គណបក្សនយោបាយ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ពិសេស​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា និង​គោលការណ៍​នៃ​ប្រព័ន្ធ​បោះឆ្នោត​សមាមាត្រ​៕

ministryOfInterior_150202_meng1fn-2017-03-23-07-39-06-0fn-2017-03-23-07-39-06-1