ល្បួងមករួមភេទ​បាន​៣​ដង ចុងក្រោយ​ជាប់​ខ្នោះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2017 ក+ ក-

​ខេត្តកណ្តាល​៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​អំបិល​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ បន្ទាប់ពី​រួមភេទ​ជាមួយ​ក្មេងស្រី​អនីតិជន​អាយុ​១២​ឆ្នាំ ដែល​ការឃាត់ខ្លួន​ឡើង​កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៧​តាម​ពាក្យបណ្តឹង​ម្តាយ​ក្មេងស្រី​រងគ្រោះ​នៅ​ចំណុច​ភូមិ​ព្រែក​ក្របៅ​ទី​២ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​
ជនរងគ្រោះ​ឈ្មោះ​ស​.​ស​.​ល ភេទ​ស្រី អាយុ​១២​ឆ្នាំ មុខរបរ​នៅក្នុង​បន្ទុក​ឪពុកម្តាយ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ចំណែកឯ​ជនសង្ស័យ​មានឈ្មោះ ផល វិត ហៅ ភេទ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​មុខរបរ​បំរើការ​ងារ​នៅ​ភោជនីយដ្ឋាន​តា​ថា​ង (​រាជធានី​ភ្នំពេញ​) មាន​ទីលំនៅ​ភូមិ​ព្រែក​ក្របៅ​ទី​១ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅពេល​កើតហេតុ​ជនសង្ស័យ​បាន​ហៅ​ម៉ូតូឌុប​ឈ្មោះ តុ​ប តឹ​ម ឲ្យ​ឌុប​ខ្លួន និង​ជនរងគ្រោះ​ឲ្យ​ទៅ​ដាក់​នៅ​កំពង់ដរ​ស្វាយជ្រំ​ក្នុងតម្លៃ​៦០០០​រៀល ពេល​ឌុប​ដល់​កំពង់ដរ​ស្វាយជ្រំ ជនសង្ស័យ​បាន​នាំ​ជនរងគ្រោះ​ឆ្លងទៅ​ភ្នំពេញ ហើយ​នាំយកទៅ​ដេក​នៅផ្ទះ​សំណាក់​នៅ​ម្តុំ​ផ្សារ​សូរិយា ហើយ​បាន​រួមភេទ​ចំនួន​៣​ដង​ដល់​ម៉ោង​០៦ និង​០០​នាទី​ល្ងាច​ថ្ងៃ​ដដែល ម្តាយ​ជនរងគ្រោះ​បាន​ដើររក​កូនស្រី​តែ​មិនឃើញ​ក៍​សួរ​អ្នកភូមិ ហើយ​បាន​ជួប​ឈ្មោះ តុ​ប តឹ​ម អ្នករត់​ម៉ូតូ​បាន​ប្រាប់ថា ខ្លួន​ជា​អ្នក​ឌុប​ក្មេងស្រី​រងគ្រោះ​នោះ និង​ជនសង្ស័យ​ទៅ​កំពង់ដរ​ស្វាយជ្រំ​។​
​បន្ទាប់មក​ម្តាយ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​ប្តឹង ឈ្មោះ​ផល វិត កម្លាំង​ប៉ុស្តិ៍​ព្រែក​អំពិល​សហការ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ឈ្មោះ ផល វិត ហៅ​ភេទ បញ្ជូនមក​អធិការដ្ឋាន នគរបាល​ស្រុក បន្ត​អនុវត្តតាម​នីតិវិធី​។ ផ្អែកលើ​ចម្លើយ​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា ខ្លួន​ពិតជា​ប្រព្រឹត្ត​អំពើ​ដូច​ការចោទប្រកាន់​រប​ស់ ម្តាយ​នារី​រងគ្រោះ​ពិតប្រាកដ​មែន​៕

Untitled-1