បាញ់ប្រហារ​​នៅ​រដ្ឋ Wisconsin សហរដ្ឋអាមេរិក​ស្លាប់​មនុស្ស​០៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2017 ក+ ក-

វ៉ាស៊ីនតោន​៖​សារព័ត៌មាន New York Post ចេញផ្សាយ​នៅមុននេះ​បន្តិច​ថា មាន​ករណី​បាញ់ប្រហារ​គ្នា​មួយ​បានកើត​ឡើង​នៅ​ភាគ​ខាងជើង​រដ្ឋ Wisconsin សហរដ្ឋអាមេរិក​បណ្តា​ល​ឲ្យ​មន្ត្រីប៉ូលិស​ម្នាក់ និង​មនុស្ស​បី​ទៀត​បាន​បាត់បង់​ជីវិត​។​
​ប៉ូលិស​ក្នុង​តំបន់​លោក Wllay Sparks បាន​ថ្លែងថា ករណី​បាញ់ប្រហារ​នេះ​ផ្តើមចេញពី​ការឈ្លោះប្រកែក​គ្នា​នៅក្នុង​ធនាគារ​មួយកន្លែង នៅ​ភាគ​ខាងជើង​រដ្ឋ Wisconsin​។ ប្រភព​បញ្ជាក់ថា មន្ត្រី​ដែល​បាន​បាត់​បង់ជីវិត​ខាងលើ​គឺ​មន្ត្រី​នៅក្នុង​ស្ថាប័ន​របស់លោក ខណៈ​ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ករណីនេះ កំពុងស្ថិត​ក្រោម​ការឃុំ​ខ្លួន​។ លោក​បន្ថែមថា ការបាញ់ប្រហារ​បានកើត​ឡើង​នៅ​ទីតាំង​ចំនួន​បី​កន្លែង​រួមមាន​ធនាគារ​, ក្រុមហ៊ុន​ច្បាប់​, និង​ផ្ទះល្វែង​នៅ​ភាគ​ខាងជើង​រដ្ឋ​៕

fn-2017-03-23-09-40-35-0