រឿង ជួប សម្លាប់ មិន​បញ្ចប់​ត្រឹម​ជាប់ពន្ធនាគារ​មួយជីវិត​នោះទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ករណី​សំណុំរឿង ជួប សម្លាប់ មិន​បញ្ចប់​ត្រឹម​ផ្តន្ទាទោស​ឲ្យ​ជាប់គុគ​មួយជីវិត​នោះទេ ប៉ុន្តែ​តុលាការ​បានសម្រេច​បំបែកសំណុំរឿង​មួយទៀត ដោយ​ប្រកាស​បើក​ការស៊ើបអង្កេត​ទៅលើ​អ្នកផ្តល់​អាវុធ​ដើម្បី​សម្លាប់​លោក កែម ឡី និង​អ្នក​នាំ​ឃាតករ​ជួប​សម្លាប់​មក​ស្គាល់​លោក កែម ឡី ថែមទៀត ។​
​គួរ​បញ្ជាក់ថា ឃាតក ជួប សម្លាប់ ត្រូវបាន​តុលាការ​សម្រេច​កាត់ទោស​ដាក់គុក​មួយជីវិត ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់ បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ទីតាំង​ស្តារ​ម៉ា​ត នៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច បូកគោ ស្ថិតនៅ​កាច់ជ្រុង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​
​យ៉ាងណាក៏ដោយ នៅក្នុង​សវនាការ​ជា​បន្តបន្ទាប់​ឃាតក «​ជួប សម្លាប់​» បាន​សារភាពថា ខ្លួន​ជា​អ្នកបាញ់​សម្លាប់ លោក​បណ្ឌិត កែម ឡី ដោយសារ​ខឹង​លោក កែម ឡី ជំពាក់​ប្រាក់​មិន​សង ហើយ​អះអាងថា គ្មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ឃាតកម្ម​នេះនោះ​ទេ​។​
​ដូច្នេះ សំណុំរឿង ជួប សម្លាប់ មិនបាន​បញ្ចប់​ត្រឹម​ផ្តន្ទាទោស​ដាក់គុគ​មួយជីវិត​នោះទេ ។ ប៉ុន្តែ​តុលាការ​នឹង​បន្ត​ការស៊ើបអង្កេត​អ្នកណា​ព័ន្ធ​បន្តទៀត ហើយ​មិនដឹងថា អ្នកណាខ្លះ​ដែល​ត្រូវ​នាំយកមក​ផ្តន្ទាទោស​ជា​បន្តបន្ទាប់​ទៀត ពាក់ព័ន្ធ​ករណី ជួប សម្លាប់ នេះ៕

ang8551