ផឹកស៊ី​ស្រវឹង​បើកបរ បង្ក​របួសស្នាម​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទើប​ស្តាយក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំបេញ​៖​បុរស​ម្នាក់​ស្រវឹង​ជោគជាំ​ជិះ​ម៉ូតូ​មិន​គោរព​ភ្លើង​សញ្ញា​បាន​បុក​បុរស​ម្នាក់ ទាក់​ពាក្យ​ទាក់​សំដី​គ្នា បុរស​ស្រវឹង​នោះ​ក៏បាន​យក​សោរ​ម៉ូតូ​ទៅ​វៃ​បង្កអោយមាន​របួសស្នាម ភ្លាមៗ​នោះ​ត្រូវបាន​នគរបាល​ចរាច​រណ៍​មូលដ្ឋាន​នៅ​ជិត​នោះ​ឃាត់ខ្លួន​តែម្តង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៣​ខែ​មិនា​ឆ្នាំ​២០១៧ នៅ​ចំណុច​ភ្លើង​បំបែក​សញ្ញា​ចរាចរណ៍​២០០៤ កាត់​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតនៅ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​បុរសរងគ្រោះ​មានឈ្មោះ អ៊ុន យូ​ហាន អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត ស្នាក់នៅ​បន្ទប់​ជួល​ម្តុំ​សំរោង​អណ្តែត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​នៅ​ភូមិ​ឬ​ស្សី ឃុំ​រកា ធ្វើដំណើរ​ដោយ​ម៉ូតូ​ម៉ាក់​scopy ភ្នំពេញ 1FA-5897​ធ្វើដំណើរ​ចេញពី​ផ្លូវ​ម៉ៃ​ដា​២០០៤ ទៅផ្ទះ​នៅ​សំរោង​អណ្តែត​។ ចំណែក​បុរស​បង្ក​ដែលមាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​នោះ​មានឈ្មោះ ថោង វុទ្ធី អាយុ​២៣​ឆ្នាំ​មុខរបរ​ឃា​អ្នកយាម​នៅ​ផ្សារ​អណ្តូង ស្នាក់​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំនើត ភូមិ​ក្រ​ប៉ៅ ឃុំ​ក្រ​ប៉ៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បានអោយដឹងថា​មុនពេល​កើតហេតុ រូប​ខ្លួន​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច តាម​បណ្តា​យ​ផ្លូវ​២០០​ឆ្ពោះទៅ​ផ្ទះ​នៅ​សំរោង​អណ្តែត​ដោយបាន​ឆ្លងកាត់​ភ្លើង​សញ្ញា ២០០៤​ត្រង់ចំណុច​ផ្លូវ​សហព័ន្ធរុស្ស៊ី ភ្លើង​សញ្ញា​នោះ​លោត​ពណ៍​ខៀវ​ហើយ​ខ្លួន​ក៏បាន​បន្តដំណើរ​ឆ្លងទៅ​មុខ​ទៀត ភ្លាមនោះ​ក៏​ស្រាប់តែ​បុរស​ដែល​បង្កហេតុ​នោះ បានធ្វើ​ដំណើរ​ដើរ​ពី​ជើង​ទៅ​ត្បូង​ហើយ​មិន​គោរព​ភ្លើង​សញ្ញា​ទិស​របស់ខ្លួន​ទេ ហើយ​មក​បុក​ប៉ះ​ជាមួយគ្នា​ហើយក៏​ទាក់​ពាក្យ​ទាក់​សំដី​គ្នា បណ្តាលអោយ​ជនបង្ក​ទាញយក​សោរ​ម៉ូតូ​មក​ក្តាប់​នឹង​ដៃ​វៃ​ចំក្បាល​បណ្តាលអោយ​រងរ​បួស​។​
​ក្រោយពេល​កើតហេតុ​នគរបាល​ចរាចរណ៍​ដែល​នៅ​គោលដៅ​នោះបាន​បញ្ជូន​ភាគី​ទាំងពីរ​ទៅ​ប៉ុស្តិ៍នគរបាល​កា​កាប​ដើម្បី​ធ្វើការ​ដោះស្រាយ​។​
​នៅពេលដែល​ទៅដល់​ប៉ុស្តិ៍នគរបាល​កា​កាប ជនបង្ក​ហាក់បីដូចជា​ដឹងខ្លួន​ខុស បាន​សូមទោស​ទៅ ជនរងគ្រោះ និង​ព្រម​សង​ថ្លៃ​ព្យាបាល​ចំនួន​១៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ហើយ​សមត្ថកិច្ច​បានធ្វើ​ការណែនាំ​អប់រំ​អោយ​ត្រឡបទៅផ្ទះ​វិញ ដោយ​បន្សល់ទុក​ពាក្យ​មួយ​ឃ្លា​ថា “​សូម​បងប្អូន​កុំ​យកតម្រាប​តាម​ខ្ញុំ​” ៕

17474250_1849996731905555_679307139_o17431751_1849996698572225_1163204017_o