រឿង​សុំ​នៅក្រៅ​ឃុំ​របស់លោក នី ចរិយា នឹង​ប្រកាស​​ចុងខែ​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​តុលាការ​កំពូល​បានសម្រេច​ថា នឹង​ប្រកាស​សាលដីកា​សំណុំរឿង​នៅក្រៅ​ឃុំ​របស់ លោក នី ចរិយា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧ ខាងមុខនេះ​។
​លោក នី ចរិយា ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែមីនា ខែមេសា ឆ្នាំ​២០១៦ ដើម្បី​បញ្ចុះបញ្ចូល ឬ​លួងលោម កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ មិន​ឲ្យ​និយាយ​ការពិត​ដល់​សមត្ថកិច្ច ចំពោះ​រឿងអាស្រូវ​ផ្លូវភេទ​របស់លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​
​គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៧​នេះ តុលាការ​កំពូគ​បាន​បើកសវនាការ​លើ​សំណុំរឿង​ស្នើសុំ​នៅក្រៅ​ឃុំ​របស់លោក នី ចរិយា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បន្ទាប់ពី​លោក​បាន​បរាជ័យ​នៅក្នុង​ស្នើសុំ​នៅក្រៅ​ឃុំ​ជា​បន្តបន្ទាប់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍​៕

fn-2017-03-24-09-32-18-0