បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​២​កន្លែង​ឃាត់ខ្លួន​មនុស្ស​៨​នាក់​បញ្ជូនទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​ជំនាញ​ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិ​ប​តិ្ត​ការបង្ក្រាប​ទីតាំង បើក​និង​លេងល្បែង​ស៊ីសង​ខុសច្បាប់​(​អាប៉ោង​)​ចំនួន​២​កន្លែង​ដោយ​ឃាត់ខ្លួន​មនុស្ស​៨​នាក់​រួម​និង​វត្ថុតាង​មួយចំនួន​បញ្ជូនទៅ​តុលាការ​។​
លោក ឈឿង គឹម​សុង មេក្រុម​បង្ការ​បង្ក្រាប​និង​ជា​ប្រធាន​ផ្នែក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​បា​នប​ប្រាប់​សារ​ព័​ត៍​មាន​មេគង្គ​ប៉ុស្តិ៍​អោយដឹងថា​៖​ក្រោយពី​ទទួលបាន​សេចក្តី​ការ​ពី​ប្រជាពលរដ្ឋ​ថា​មានការ​លួចលាក់​លេង​នូវ​ល្បែងស៊ីសង​អាប៉ោង​នៅ​ចំណុច​ទីតាំង​ខាងលើ ភ្លាមៗ​នោះ​លោក​ក៏បាន​ទទួល​បទបញ្ជា​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​ខេត្ត ក៍​ដូចជា លោក ឧ​ត្ត​ម​សេនីយ៍​ត្រី​យ៍ ជេ​ត វណ្ណ​នី ស្នងការរង​ខេត្ត​អោយ​ចុះទៅ​មើល​ជាក់ស្ដែង​រហូត​ឈានដល់​ការបង្ក្រាប​ឃាត់ខ្លួន​យកមក​តែម្តង​។​
លោក​បន្តថា​៖​ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​បានធ្វើ​ឡើង​នៅវេលា​ម៉ោង​១៥-៣០​នាទី ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧ ដោយ​ទី​តាំងទី​១​នៅ​ចំណុច​ស្ពាន​ទំនាប ស្ថិតក្នុង​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក និង​ទី​តាំងទី​២​ស្ថិតក្នុង​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក​។​
លោក​បន្តទៀតថា​៖​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​អាប៉ោង​ទាំងពីរ​កន្លែង​ខាងលើនេះ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​៖​ទី​១​ឈ្មោះ ហេង ចំណាប់ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​(​ម្ចាស់ផ្ទះ​)​។ ទី​២​ឈ្មោះ សយ សាង ភេទ​ប្រុស អាយុ​៥៥(​អ្នកលេង​)​។ ទី​៣ ឈ្មោះ លក ម៉ុក ភេទ​ប្រុស អាយុ​៥១​ឆ្នាំ (​អ្នកលេង​)​។ ទី​៤​ឈ្មោះ ម៉ុ​ន ស៊ី​មូ​ន ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​(​អ្នកមើល​)​។ ទី​៥​ឈ្មោះ អ៊ុ​ល អេង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ (​អ្នកលេង​)​។ ទី​៦​ឈ្មោះ រ៉េត រុន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​(​អ្នកលេង​)​។ ទី​៧​ឈ្មោះ សៀ​ប សារ៉ុន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​អ្នកមើល​) និង​ទី​៨​ឈ្មោះ ផាត់ ភាព ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​(​អ្នកមើល​)​។ ចំណែក​វត្ថុតាង​ដកហូត​បានរួម​មាន​៖​កំរាល​លេង​អាប៉ោង​ចំនួន​១ ចាន និង​គំរប​បាញ់អាប៉ោង​ចំនួន​១​ឈុត​។​
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្ត​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៧​នេះ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

17495558_1850249005213661_1518799493_n17496064_1850248991880329_18881645_n 17499836_1850249011880327_421430700_o 17500309_1850248951880333_364160768_o 17500356_1850248981880330_1644557307_o