បាញ់ប្រហារ​នៅ​ក្លឹប​រាត្រី​មួយ​នៅ​រដ្ឋ Ohio ស្លាប់​មនុស្ស​ម្នាក់ និង​របួស​១៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2017 ក+ ក-

​អូ​ហៃ​យ៉ូ​៖​ប៉ូលិស​នៅក្នុង​តំបន់​និយាយថា យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់ និង​១៣​នាក់​ផ្សេងទៀត​បាន​រងរបួស បន្ទាប់ពី​ខ្មាន់កាំភ្លើង បាន​បើក​ការបាញ់រះ​ទៅលើ​ហ្វូងមនុស្ស នៅក្នុង​ក្លឹប​រាត្រី​មួយកន្លែង​នៃ នាទី​ក្រុង Cincinnati របស់​រដ្ឋ Ohio សហរដ្ឋអាមេរិក​។ នេះ​បើតាម​សារព័ត៌មាន Times of India​។​
​បើ​យោងតាម​ការសន្និដ្ឋាន​ប​ឋ​មរ​បស់ ប៉ូលិស​ទីក្រុង Cincinnati ករណី​បាញ់ប្រហារ​ខាងលើ ជា​ករណី​មនុស្សឃាត មិនមែនជា​អំពើ​ភេរវកម្ម​នោះទេ​។ ក៏ប៉ុន្តែ​ព្រម​ពេល ជាមួយគ្នា​ពួកគេ ក៏​មិនបាន​បញ្ជាក់​ពី​ការឃុំខ្លួន​មនុស្ស​ណា​ម្នាក់​នោះដែរ ខណៈ​បើតាម​ប្រភពព័ត៌មាន​មួយចំនួន ខ្មាន់កាំភ្លើង​កំពុង​រត់គេចខ្លួន ចំណែកឯ​អ្នក​រង របួស​ត្រូវបាន​បញ្ជូន​ទៅកាន​មន្ទី​ពេទ្យ ក្រោយ​មាន​ហេតុការណ៍​បាញ់ប្រហារ​នៅឯ​ក្លឹប​រាត្រី Cameo Club ស្ថិតនៅ​ភាគ​ខាងកើត​ទីក្រុង Cincinnati៕

fn-2017-03-26-16-19-13-0