បើករ​យន្ត​បញ្ច្រាស​ផ្លូវ​បុក​រះ​មនុស្ស​ស្លាប់​៣​នាក់ របួស​ជិត​១០​នាក់ និង​ខូចខាត​ម៉ូតូ​១០​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រថយន្ត​មួយគ្រឿង បើក​បញ្ច្រាស់ បុក​រះ​ម៉ូតូ​ពោល​នៅ​ជិត​ច្រមុះជ្រូក​ក្បាលថ្នល់ នៅតាម​ផ្លូវ​ស្ថិតនៅ​តាមផ្លូវ​ព្រះមុនីវង្ស សង្កាត់​បឹងត្របែក ខណ្ឌចំការមន នោះ បាន​បណ្តាល​ឲ្យ​ស្លាប់​៣​នាក់​ភ្លាម​និង របួស​ជិត​១០​នាក់ និង​ខូចខាត​ម៉ូតូ​ជិត​១០​គ្រឿង​ផងដែរ​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៧​នេះ ។​រថយន្ត​បង្ក​ម៉ាក Camry ឆ្លាម ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-2245​។​
​សាក្សី​និយាយថា​៖ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្តាលមកពី​ជនបង្ក បាន​បើករថយន្ត​បញ្ច្រាស់​ផ្លូវ ពី​ជើង​ទៅ​ត្បូង​ស្រាប់តែ​ជ្រុល​ទៅបុក​ជនរងគ្រោះ កំពុងបើក​ម៉ូតូ​បណ្តាល​ឲ្យ​ស្ត្រី​២​នាក់ និង​បុរស​ម្នាក់ទៀត បាន​ស្លាប់​ភ្លាមៗ នៅ​ហ្នឹង​កន្លែងកើតហេតុ ខណៈ​អ្នករងគ្រោះ​របួស​ជិត​១០​នាក់ ព្រមទាំង​ខូចខាត​ម៉ូតូ​ជិត​១០​គ្រឿង​ផងដែរ​។​
​ដោយសារតែ​កំហឹង​ខ្លាំងពេក ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាននាំគ្នា​វាយ​អ្នកបើករថយន្ត​សល់​ដង្ហើម​ចង្រឹត និង​នាំគ្នា​ទៅ​វាយ​រថយន្ត​បណ្តាល​ឲ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង​ផងដែរ​។ ទាំង​ជនរងគ្រោះ​និង​ម្ចាស់​ឡាន​បង្ក​ដែល​ត្រូវ​ប្រជាពលរដ្ឋ​វ៉ៃ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​រុស្ស៊ី​៕

car-boka-500x324car-bok3-500x370car-bok2-500x390car-bok1-500x369