សម្តេច ហ៊ុន សែន សន្យា​ផ្តល់​ប្រាក់ខែ​ដល់​មន្ត្រីឃុំ​/​សង្កាត់ CPP ដែល​ធ្លាក់ឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល់​ជាមួយ​បេក្ខជន​ក្រុមប្រឹក្សា​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​ជា​សាធារណៈ​ថា មន្ត្រីឃុំ​សង្កាត់ ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បាត់បង់​អ​សនៈ​របស់ខ្លួន​នៅក្នុង​ការបោះឆ្នោត​នាពេលខាងមុខ និង​ទទួលបាន​ប្រាក់ខែ​ពី​គណបក្ស​។​
តាម​លោក សុខ ឥសាន មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ថ្លែង​បញ្ជាក់​ដូចគ្នា​ដែរ​ថា មន្ត្រីឃុំ​/​សង្កាត់ ដែល​បាត់បង់​អ​សនៈ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​គណបក្ស​ស្មើគ្នា​នឹង​ប្រាក់ខែ​ក្នុង​មុខតំណែង​មុន​ធ្លាក់ឆ្នោត ។ លោក​ថ្លែងថា អ្វី​ទាំងអស់នេះ ជាការ​គិតគូរ​និង​លើកស្ទួយ​ចំពោះ​ជីវភាព​របស់​មន្ត្រី គណបក្ស​ដែល​បាន​ខិតខំ​តស៊ូ​នាពេល​កន្លងទៅ​៕

Siv-channa03_65