ជួប សម្លាប់ មិនទាន់​សម្រេចចិត្ត​ប្តឹង​ទៅ​ឧទ្ធរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ឃាតករ​បាញ់សម្លាប់ លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម​គឺ អឿ​ត អាង ហៅ «​ជួប សម្លាប់​» បាន​អះអាង​នៅថ្ងៃនេះ​ថា គាត់​នៅ​មិនទាន់​សម្រេចចិត្ត​ប្តឹងទៅ​ឧទ្ធរណ៍​នៅឡើយ​ទេ ។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​មេធាវី​ការពារ​ជនជាប់ចោទ​។ ការផ្តល់​ព័ត៌មាន​ខាង​លើ​នេះ បន្ទាប់ពី​លោក យុង ផានិត មេធាវី​ជនជាប់ចោទ​ចូល​សួរសុខទុក្ខ និង​ពិភាក្សា​ជាមួយ ជួប សម្លាប់ នៅ​ពន្ធនាគារ​កាលពី​ព្រឹក​មិញ​។​
​ឃាតករ ជួប សម្លាប់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ពាក់ព័ន្ធ​ឃាតកម្ម​លើ លោក​បណ្ឌិត កែម ឡី នៅក្នុង​ស្តា​ម៉ា​ត​បូកគោ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ លោក ជួប សម្លាប់ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ ចោទប្រកាន់​ចំនួន​២​បទ​ល្លើស​រួមមាន​៖ បទ​ឃាតកម្ម​គិតទុក​ជាមុន និង​បទ​រក្សាទុក​អាវុធ​ខុសច្បាប់​៕

fn-2017-03-29-11-11-54-0