មេទ័ព​វៀតណាម​ជូនពរ​ឲ្យ​ការបោះឆ្នោត​នៅ​កម្ពុជា​ទទួលជោគជ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​មេបញ្ជាការ​យោធភូមិភាគ​ទី​៧ ក្រសួង​ការពារ​ប្រទេស​នៃ សាធារណរដ្ឋ​សង្គម និយម វៀតណាម ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ មិញ​លឿង បាន​ជូនពរ​ឲ្យ​ប្រទេស​កម្ពុជា រៀបចំ​ដំណើរការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ខាងមុខ ទទួលបាន​ជោគជ័យ​។ លោក វ៉ មិញ​លឿង ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​ការដឹកនាំ​ប្រទេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋសភា ដែល​បាន ធ្វើ​ឲ្យ​កម្ពុជា​មានការ​អភិវឌ្ឍ​និង​រីកចម្រើន​លើ​គ្រប់​វិស័យ​កាន់តែខ្លាំង​ជាង​មុន​។​
​នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី លោក កែវ ពិសិដ្ឋ នាយក​ខុ​ទ្ធ​កាល័យ​សម្តេច ហេង សំរិន ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​ជំនួប ពិភាក្សា ការងារ រវាង​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា និង​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ មិញ​លឿង នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៧​នេះ​៕

733b2d247c5480d73e8a82e4ffcd01ce