កូរ៉េខាងត្បូង៖អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គីនហេ ត្រូវបានតុលាការក្នុងទីក្រុងសេអ៊ូល សម្រេចចេញដីកាចាប់ខ្លួនដោយជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ រំលោភអំណាច និងធ្វើឱ្យលេចធ្លាយឯកសាររដ្ឋាភិបាលជាដើម។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
សារព័ត៌មានដដែលបន្តថា លើសពីនេះលោកស្រី ផាក គីនហេ ក៏ត្រូវបានជាប់សង្ស័យថា បានរួមគំនិតជាមួយមិត្តភក្តិឈ្មោះ ឆយ ស៊ូនស៊ីល បង្ខំឱ្យក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូង បង់ប្រាក់ជាង៧០លានដុល្លារក្រោមរូបភាពជាអំណោយឱ្យទៅមូលនិធិគ្រប់គ្រងដោយស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល។ តាមច្បាប់របស់កូរ៉េខាងត្បូងលោកស្រីអាចនឹង ប្រឈមមុខជាប់ពន្ធនាគារយ៉ាងតិច១០ឆ្នាំ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧កន្លងទៅ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បានចេញសាលក្រមសម្រេចទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងប្រធានាធិបតី ហើយសម្រេចបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនឹងត្រូវធ្វើឡើងនៅ៦០ថ្ងៃបន្ទាប់៕