កម្មករ​កាត់ដេរ​ក្រុមហ៊ុន អា លីម ផ្ទុះ​កូដកម្ម​ទាំង​ព្រឹក​ទាមទារ​បើក​ប្រាក់ខែ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​កម្មករ​រោងចក្រ អា លីម ប្រមាណ​ជាង​៩០​នាក់ ផ្ទុះ​កូដកម្ម​ទាំង​ព្រឹក រារាំង​មិនអោយ​ក្រុមហ៊ុន​ជ្រើសរើស​កម្មករ​ផ្សេង​ចូលធ្វើការ​ព្រោះ​ក្រុមហ៊ុន​មិនទាន់​ដោះស្រាយ​ប្រាក់ខែ​ជូន​កម្មករ​ទាំងនោះ ហេតុ​ការផ្ទុះ​កូដកម្ម​នេះ​បាន​កើតឡើង​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០១៧ ស្ថិត​នៅមុខ​រោងចក្រ អា លីម ខូ​អិ​ល​ធី​ឌី ខាងក្រោយ​ផ្សារ​ត្រពាំង​ថ្លឹង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ប្រភពពី​កម្មករ​រោងចក្រ អា លីម បានអោយដឹងថា កម្មករ​ដែល​ចូលរួម​ធ្វើការ​កូដកម្ម​នៅមុខ​រោងចក្រ​នេះ​មាន​៣​ក្រុម ប្រមាណ​ជាង​៩០​នាក់​បានទាមទារ​អោយ​ក្រុមហ៊ុន​បើកប្រាក់​ខែ​ចុងក្រោយ​។ តែ​មិនដឹង​មូលហេតុ​ក្រុមហ៊ុន​មិន​បើក​ប្រាក់ខែ​អោយ​កម្ម​ករចាស់ ហើយ​បានជ្រើសរើស​កម្មករ​ថ្មី​អោយចូល​ធ្វើការ​ទើប​កម្មករ​ទាំងនេះ​សម្រេចចិត្ត​ធ្វើ​កូដកម្ម​តែម្តង​។​
​ក្រោយពី​មានការ​ផ្ទះ​កូដ​កម្មនេះ​អជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ព្រោះ​ខ្លាច​មានការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ដោយ​ប្រើ​អំពើហិង្សា​។ តែ​ទោះ​យ៉ាងណាក្តី​ក្រុមហ៊ុន​ខាងលើ​មិនទាន់មាន​ចំណាន់​ការ​អី​នៅឡើយ​ទេ​៕

17690511_1853286914909870_1336662644_n17690907_1853286931576535_861265367_n 17740941_1853286891576539_437918875_n 17741105_1853286898243205_962401102_n