បណ្តឹង​​នៅក្រៅ​ឃុំ​​របស់លោក នី ចរិយា ត្រូវ​បរាជ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧ តុលាការ​កំពូល​បាន​ច្រានចោល​សំណើសុំ​នៅក្រៅ​ឃុំ​របស់លោក នី ចរិយា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​
​មេធាវី​ការពារ​ក្ដី​លោក នី ចរិយា លោក សំ សុ​គង់ បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា តុលាការ​កំពូល​បាន​ច្រានចោល ចំពោះ​សំណើ​នៅក្រៅ​ឃុំ​នេះហើយ​។ លោក​បញ្ជាក់ថា មូលហេតុ​សំខាន់​ដែល​តុលាការ​កំពូល​មិន​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​នេះ ដោយសារ​លោក នី ចរិយា ជាប់ចោទ​ពីបទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ដែលជា​បទល្មើស​ឧក្រិដ្ឋ​។​
​គួរ​បញ្ជាក់ថា លោក នី ចរិយា ជាប់ចោទ​ពីបទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែមីនា ខែមេសា ឆ្នាំ​២០១៦ តាម​មាត្រា​២៩​និង​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​៕

M15-06-16-a-700x400