ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៥​នាក់មក​ស្រុក​វិញ បន្ទាប់ពី​អនុវត្ត​ទោស​រយៈពេល​២​ឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2017 ក+ ក-

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​៥​នាក់ ដែល​បាន​លួច​ឆ្លងដែន​ខុសច្បាប់ ហើយ​លួច​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់​កាលពី​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧​កន្លងទៅនេះ មក​ស្រុក​វិញ​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧​។​
​សមត្ថកិច្ច​កម្ពុជា​បន្ត ពលរដ្ឋ​ខ្មែរ​ទាំង​៥​នាក់ ទី​១ ឈ្មោះ សែន ម៉ៅ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​គ្រួស ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ទី​២ ឈ្មោះ វុ​ទ្ឋ ធី ភេទ​ប្រុស ១៦​ឆ្នាំ រស់នៅ​ភូមិ​គោក​ធ្លុ​ក សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ទី​៣ ឈ្មោះ ហៀន ថី​ត ភេទ​ប្រុស អាយុ​១៣ ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ នាក់ ទាំង ៣​នាក់ អាជ្ញាធរ​ចាប់ខ្លួន​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង ចូល​តាម​ច្រក​អូរ​ស្វាយ ជាប់គុក​ខេត្ត​អូរ​ប៊ុន ទី​៤ ឈ្មោះ ពៅ តុលា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ល្អ ឃុំ​បាក់​អន្លុង ស្រុក​ត្រ​ពាំ​ប្រសាទ ទី​៤ ឈ្មោះ អ៊ី ហុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ត្រ​នប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រ​ពាំ​ប្រសាទ ពលរដ្ឋ​ទាំង​២​នាក់​នេះ អាជ្ញាធរ​ចាប់ខ្លួន​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ពីបទ​កាប់​ឈើ​គ្រញូង​ខុសច្បាប់ ចូល​តាម​ច្រក​អូរឫស្សី ជាប់គុក​នៅ​ខេត្ត​ស៊ី​សា​គេ​ត ប្រទេស​ថៃ​។​
​ក្រោយពី​សមត្ថកិច្ច​ថៃ ប​ញ្ជូ​ល​ពលរដ្ឋ​ទាំង​៥​នាក់ សមត្ថកិច្ច​កម្ពុជា​បានធ្វើ​ការអប់រំ និង​ណែនាំ​បញ្ហា​លួច​ឆ្លងដែន​ខុសច្បាប់ ចូលទៅ​លួច​កាប់​ឈើ​គ្រញូង សំណាង​ណាស់​ដែល​សមត្ថកិច្ច​ថៃ​មិនបាន​ផ្ទុះអាវុធ បង្ក​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​៕

fn-2017-03-31-15-09-26-0

fn-2017-03-31-15-09-27-1