ខ្លោចចិត្ត​ប្រពន្ធ​ពោះធំ​បីកូន​តូច​ទៅប្តឹង​សមត្ថកិច្ច​!
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម សង្ស័យ​ជា​ករណី​ឃាតកម្ម​វាយ​សម្លាប់​រួច​យកទៅ​ប្លុង​ចោល​កណ្តាលវាល​ស្រែក​ក្រោម​ដំនក់ទឹកភ្លៀង ហេតុការណ៍​នេះ​ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ព្រែក​សណ្តែក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​សាកសព​បុរស​ដែល​វាយប្រហារ​រហូតដល់​ស្លាប់​នោះ​ឈ្មោះ ជួន ស៊ី​វុ​ធ​ថា​រិ​ន អាយុ​២១ មុខជា​កម្មករសំណង់ ស្នាក់នៅ​ក្នុង​រោង​សំណង់ ក្នុងភូមិ​ចំការ​ឱ​ឡឹ​ក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែលមាន​ស្រុកកំណើត​នៅ ភូមិ​អា​៣ ឃុំ​ពាម​ជរ ស្រុក​ព្រៃវែង ខេត្តព្រៃវែង​។ ចំណែក​ប្រពន្ធ​ឈ្មោះ វ៉ាន់ ណូ អាយុ​២៤​ឆ្នាំ មានកូន​ស្រី​អាយុ​៣​ឆ្នាំ​ម្នាក់ និង​កំពុងមាន​ទម្ងន់​៥​ខែ ស្នាក់នៅ​ក្នុង​រោង​សំណង់ ក្នុងភូមិ​ព្រែក​សណ្តែក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រុកកំណើត​នៅ ភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាម​រោ​រិ៍ ស្រុក​ពាម​រោ​រិ៍ ខេត្តព្រៃវែង​។​
​តាម​ការរៀបរាប់​ស្ត្រី​ដែលជា​ប្រពន្ធ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧ ប្តី​របស់គាត់​បាន​ត្រលប់​មកពី​ផឹកស្រា​នៅផ្ទះ​បងថ្លៃ​ក្នុង​អាកា​រៈ​ស្រវឹង​តិចតួច ប៉ុន្តែ​គាត់​មិនបាន​ចូល​សម្រាក​ជាមួយ​ប្រពន្ធ​និង​កូន​ទេ គាត់​បាន​ហួស​ទៅ​រោង​សំណង់​ខាងមុខ​ប្រមាណ​១០០ ទៅសុំ​បារី​ពី​ក្រុម​សំណង​ដែល​កំពុង​ផឹកស៊ី​ក្នុងនោះ​។ ដោយ​ចាំ​ប្តី​យូរពេក​រូប​ខ្លួន​ជាន​ប្រពន្ធ​ក៏បាន​ទៅតាម​ប្តី ដល់​រោង​ដល់​រោង​សំណង​នោះ តែ​នៅក្នុង​រោង​សំណង​នោះ​មិនមាន​មនុស្ស​ទេ​ហើយ​ងងឹត ណាមួយ​ទុក​កូនតូច​អោយនៅ​ផ្ទះ​ម្នាក់ឯង​ទើប​រូប​ខ្លួន​ជា​ប្រពន្ធ​បាន​ទៅ​កន្លែង​សម្រាក​វិញ​។ លុះ​ព្រឹក​ឡើង​ស្រាប់​មាន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​ប្តី​របស់ខ្លួន​ស្លាប់​នៅក្នុង​ថ្លុកឈាម​យ៉ាង​អ​ណោ​ច​អាធ័ម​។​
​ក្រោយពេល​កើតហេតុ​សម​ត្ថិ​កិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ដើម្បី​ធ្វើការ​សាកសួរ ហើយ​សាច់ញាតិ​ជនរងគ្រោះ​កំពុង​រង់ចាំ​មើលថា​តើ​សម​ត្ថិ​កច្ច​មាន​វិធានការ​យ៉ាងណា​ចំពោះ​ករណីនេះ​៕

17692476_1854121798159715_540280089_o17759007_1854121791493049_372308697_o