ពលរដ្ឋ​អូស្ត្រាលី​រាប់ម៉ឺន​នាក់​ត្រូវ​ជ​ម្លៀ​ង​ខ្លួន​ដោយសារ​ព្យុះ​ស៊ីក្លូន Debbie
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2017 ក+ ក-

​អូស្ត្រាលី​៖​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ផ្សាយ​ថា ព្យុះ​ស៊ីក្លូន​ដ៏​ខ្លាំងក្លា​មួយ​បាន​វាយប្រហារ​រដ្ឋ​ពីរ​របស់​អូស្ត្រាលី បង្ក​ជា​ភ្លៀង​ធ្លាក់​ជោកជាំ ដោយ​បណ្តាល​ឲ្យ​ស្ត្រី​២​នាក់​បាន​ស្លាប់ និង​រាប់ម៉ឺន​នាក់​ផ្សេងទៀត​ត្រូវបាន​គេ​ជម្លៀស​ទៅ​កន្លែង​សុវត្ថិភាព​។​
​ព្យុះ​ស៊ីក្លូន Debbie បាន​បោកបក់​ទៅលើ​ភាគ​ឦសាន​កាលពី​ថ្ងៃ​អង្គារ​កន្លងមក ដោយបាន​ផ្ដួលរំលំ​ដើមឈើ បោកបក់​ទូក​ទៅ​ទើ​នៅលើ​ឆ្នេរ និង​បង្ក​ឲ្យ​មានការ​ខូចខាត​យ៉ាង​ធំធេង​។ ទោះជា​យ៉ាងណា​ព្យុះ​នេះ​បាន​ថមថយ​ឥទ្ធិពល​មក​នៅ​កម្រិត​ទាប​វិញ នៅពេល​វា​បោកបក់​សំដៅទៅ​ភាគ​អាគ្នេយ៍​អូស្ត្រាលី​។ ប៉ុន្តែ​វា​នៅតែ​បន្ត​បង្ក​មហន្តរាយ និង​នាំមក​នូវ​ភ្លៀង​ធ្លាក់​យ៉ាង​ជោកជាំ នៅពេល​វា​បោកបក់​កាត់​ឆ្នេរ​ភាគ​ខាងកើត សំដៅទៅ​រដ្ឋ New South Wales ភាគខាងត្បូង​ទីក្រុង Queensland និង​ទីក្រុង​ស៊ីដនី​៕

1