រាយ​ខ្សែភ្លើង​ការពារ​ចោរ​ឡើងផ្ទះ បណ្តាល​ឲ្យ​ឆក់​មនុស្ស​ស្លាប់ និង​របួស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 April, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ស្លាប់ និង​ក្មេងប្រុស​ម្នាក់ទៀត​រងរ​បួស​ដោយសារ​ឆក់​ខ្សែភ្លើង​ដែល​ម្ចាស់ផ្ទះ​រាយ​ជុំវិញ​ផ្ទះ​ដើម្បី​ការពារ​ចោរលួច​ទ្រព្យសម្បត្តិ​របស់ខ្លួន ដែល​ករណី​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​រសៀល​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៧ នៅត្រង់ចំណុច​ជួរ​មាត់ទន្លេ ស្ថិតក្នុង​ក្រុម​៤ ភូមិក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ​។​
​បើតាម​អ្នកភូមិ​ខាងលើ​បាន​និយាយថា ករណីនេះ បាន​កើតឡើង​ដោយសារតែ នៅ​មុនពេល​កើតហេតុ ជនជាតិ​វៀតណាម ជា​ម្ចាស់ផ្ទះ​បង្កហេតុ បាន​ត​ខ្សែភ្លើង ដែលមាន​មុខតំណរ រាយ​ព័ទ្ធជុំវិញ​ដី​របង​ស័ង្កសី​ទាំង​លើ ទាំង​ក្រោមផ្ទះ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់ខ្លួន ហើយ​ស្របពេល​មាន​ទឹកភ្លៀង​ផង​នោះ ក៏មាន​ក្មេងប្រុស​ជា​ជនជាតិ​វៀតណាម​ម្នាក់ បាន​រត់​មកលេង​នៅក្បែរនោះ មួយសន្ទុះ ក៏​ឮសូរ​សំឡេង​ស្រែក​ឆោឡោ ស្រាប់តែ​បុរសរងគ្រោះ​បានឃើញ និងរ​ត់ទៅ​ជួយ​ក្មេង ក៏ត្រូវ​ឆក់​ខ្សែភ្លើង​បណ្ដាល​ឲ្យ​ដួល​ក្នុង​ភក់ជ្រាំ ហើយ​ស្លាប់​ភ្លាមៗ នៅ​នឹង​របង​ផ្ទះ​តែម្ដង​។
​ប្រភព​បន្តថា ជនរងគ្រោះ​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់ បណ្ដាល​ឲ្យ​ស្លាប់ មានឈ្មោះ វន ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ ជនជាតិខ្មែរ និង​ជា​ជន​គ្មាន​ទីពឹង ស្នាក់នៅ​ជាមួយ​គេ​ក្បែរ​ចំណុចកើតហេតុ​ខាងលើ និង​ក្មេងប្រុស​រងគ្រោះ​ម្នាក់ទៀត ជា​ជនជាតិ​វៀតណាម មានឈ្មោះ ចាំង មិន​ជី រងរបួស​ស្រាល​។ ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ បិ​ន ជនជាតិ​វៀតណាម ក្រោយ​កើតហេតុ​បាន​រត់គេចខ្លួន​បាត់​ភ្លាមៗ​៕

fn-2017-04-02-17-16-58-12fn-2017-04-02-17-16-57-8