​វ៉ៃខ្នោះ​តា​រំលោភ​ចៅស្រី​បង្កើត​ពីរ​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 April, 2017 ក+ ក-

​ខេត្តកណ្តាល​៖​រឿង​ហួសចិត្ត​ដែល​តា​បង្កើត​អាយុ​៦០​ឆ្នាំ​ម្នា​ក់បាន​រំលោភ​ចៅស្រី​ដល់​ទៅ​ពីរ​នាក់ អាយុ​៩​ឆ្នាំ​ដូចគ្នា ហើយ​ត្រូវ​នគរបាល​ប៉ុស្តិ៍​កោះ​ឧកញ៉ា​តី ឃាត់ខ្លួន​សាកសួរ កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ចុង​កោះ ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។​
​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់ ដែលជា​អនីតិជន ១-​ឈ្មោះ​ស ជ ស អាយុ​៩​ឆ្នាំ ជនជាតិខ្មែរ នៅក្នុង​បន្ទុក​ឪពុកម្តាយ និង​២-​ឈ្មោះ ឡ ស ច ន អាយុ​៩​ឆ្នាំ ជនជាតិខ្មែរ នៅក្នុង​បន្ទុក​ឪពុកម្តាយ​។ ចំណែក​ជីតា​ល្មោភកាម​ឈ្មោះ ផៃ ស្រី អាយុ​៦០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។ នគរបាល​ស្រុក​ខ្សាច់កណ្តាល បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​ជនសង្ស័យ បាន​រំលោភ​ចៅស្រី​បង្កើត របស់ខ្លួន ឈ្មោះ ឡ ស ច ន និង​ឈ្មោះ ស ជ ស នៅក្នុង​អំឡុង​ខែមករា ឆ្នាំ​២០១៧​។​
​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនសង្ស័យ​បាន​រំលោភ​ចៅស្រី ឈ្មោះ​ឡស ច ន បាន​ចំនួន​២​លើក គឺ​នៅលើផ្ទះ​របស់ខ្លួន​។ ចំណែក​ចៅស្រី​ឈ្មោះ ស ជ ស ជនសង្ស័យ រំលោភ​បាន​៣​លើក គឺ​នៅក្នុង​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៧ បាន​ចំនួន​២​លើក នៅលើ​កាណូត​១​ដង និង​នៅលើផ្ទះ ១​ដង នៅ​ថ្ងៃទី​២ ខែ មេសា ឆ្នាំ​២០១៧៕

2a0912edc883ac3e3fea951987d680e5