សម្ព័ន្ធមិត្ត​ទាំងបីធ្វើ​សមយុទ្ធ​ប្រឆាំង​នាវាមុជទឹក​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 April, 2017 ក+ ក-

​សេ​អ៊ូ​ល​៖​​កូរ៉េខាងត្បូង​-​ជប៉ុន​-​អាមេរិក ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក​រួមគ្នា មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​សំដៅ​ទប់ទល់​ការគំរាមកំហែង​ដោយ​គ្រាប់​មី​ស៊ី​ល ពី​សំណាក់​នាវាមុជទឹក​រប​ស់​កូរ៉េខាងជើង​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia ។​
​សមយុទ្ធ​សម្ព័ន្ធមិត្ត​ទាំងបី​នេះ​ចាប់ផ្តើម​៣​ថ្ងៃ​គឺមាន​កម្លាំង​ទ័ព​ចូលរួម​ប្រមាណ​៨០០​នាក់ ដែល​សមយុទ្ធ​នេះ​ចាប់​ផ្តើមឡើង ស្របពេល​ដែល​លោក ដូណ​ល ត្រាំ ប្រធានាធិបតី​អាមេរិក​ព្រមាន​ថា ខ្លួន​បាន​ត្រៀម​រួចរាល់​ហើយ​ក្នុងការ​ដោះស្រាយ​បញ្ហា​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​បស់​កូរ៉េខាងជើង​។​
​រដ្ឋមន្ត្រី​ការពារជាតិ​របស់​កូរ៉េខាងត្បូង​បញ្ជាក់ថា សមយុទ្ធ​នេះ ជួយ​ពង្រឹងសមត្ថភាព​ក្នុងការ​ទប់ទល់​ជាមួយ មី​ស៊ី​ល​ដែល​បាញ់​ចេញពី​នាវាមុជទឹក​របស់​កូរ៉េខាងជើង និង​ជាការ​បង្ហាញ​ពី​ការប្តេជ្ញា​រួមគ្នា​រវាង​ប្រទេស​ទាំងបី​។​
​កូរ៉េខាងជើង ត្រូវបាន​គេ​អះអាងថា កំពុងតែ​អភិវឌ្ឍន៍​គ្រាប់​មី​ស៊ី​ល​កម្រិត​វែង​របស់ខ្លួន ដែល​នាំ​ក្បាល​គ្រាប់​នុយក្លេអ៊ែ ដែល​អាច​បាញ់​ដល់​សហរដ្ឋអាមេរិក ហើយ​គ្រាប់​ប្រភេទ​នេះ បាន​បាញ់​សាកល្បង​បន្តបន្ទាប់​រយៈពេល​២​ឆ្នាំ​មកនេះ​។​
​គួរ​បញ្ជាក់ថា សមយុទ្ធ​នេះ ចាប់ផ្តើម​នៅ​ឆ្នេរសមុទ្រ​ភាគខាងត្បូង​របស់​កូរ៉េខាងត្បូង នៅ​ជិត​ព្រំដែន​ជាមួយ​ជប៉ុន​។ វគ្គ​នេះ​មាន​បង្ហាញ​ពី​សមត្ថភាព​របស់​នាវា និង​ឧទ្ធម្ភាគចក្រ​វាយកំទេច​នាវាមុជទឹក​៕

US-Japan-to-test-interceptor-missile-in-face-of-North-Korea-provocations