ជំនួប​ចរចា​ឈប់​បាញ់​គ្នា​ជាមួយ​ក្រុម​បះបោរ​នៅ​ហ្វីលីពីន​ត្រូវ​ពន្យារពេល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 April, 2017 ក+ ក-

​ម៉ានីល​៖​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ន័​រវេ​ស​សម្រាប់​ការដោះស្រាយ​ជម្លោះ​លោកស្រី Helene Revhaug បាន​ថ្លែងថា ការចរចា​ឈប់​បាញ់​គ្នា​រវាង​រដ្ឋាភិបាល​ហ្វីលីពីន និង​ក្រុម​បះបោរ​ដែល​អូសបន្លាយ​រាប់​ទសវត្សរ៍ ត្រូវបាន​ពន្យារពេល​ទៅ ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​វិញ ខណៈដែល​ប្រទេស​ហូ​ឡង់​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចចរចា​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
​លោកស្រី​បាន​បញ្ជាក់ថា ការចរចា​នោះ​ជា​ផ្លូវ​ការគ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក ប៉ុន្តែ​គម្រោង​ពិភាក្សា​នោះ​ត្រូវ​បានប្រកាស​ពន្យារពេល​ភ្លាមៗ ដោយ​មិនបាន​បញ្ជាក់ប្រាប់​មូលហេតុ​លម្អិត​ទេ​។ លោកស្រី បន្តថា ក្រុម​ទាំងពីរ និង​ភាគី​ពាក់ព័ន្ធ​នៅតែ​ខិតខំ​ក្នុង​ការរៀបចំ របៀបវារៈ​ក្នុងការ​ចរចា​ជាថ្មីទៀត​ដើម្បី​ទទួលបាន​ផល​ល្អ​។​
​គួរ​បញ្ជាក់ថា ក្រុម​បះបោរ​នេះ​បានចាប់ផ្តើម​ធ្វើ​សកម្មភាព​ឡើង​កាលពី​ឆ្នាំ​១៩៦៨ នៅក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ ដែល​គេ​ប៉ាន់ប្រមាណ​ក្រុម​នោះ​មាន​គ្នា​ចំនួន​៣០ ០០០​នាក់ កំពុង​រស់នៅ ហើយ​ការចរចា​រវាង​រដ្ឋាភិបាល​ហ្វី​លី​ពី និង​ក្រុម​បះបោរ​ផ្តាច់ខ្លួន​រណសិរ្ស​ជាតិ​ប្រជាធិបតេយ្យ មាន​៤​ដង​រួចមកហើយ ក្នុង​រយៈ​៣០​ឆ្នាំ​កន្លងទៅនេះ ហើយ​ក៏បាន​ផ្អាក តែ​ក៏ត្រូវ​បានចាប់ផ្តើម​ដំណើរការ​ឡើងវិញ​បន្ទាប់​លោក ឌូ​តើ​ទេ ឡើងកាន់​អំណាច​កាលពី​ខែមិថុនា​ឆ្នាំមុន​៕

1